SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អគារថ្មីក្រសួងមហាផ្ទៃ ដែលអាចផ្ទុកមនុស្សបានជាង៦ពាន់នាក់ ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ


អគារថ្មីក្រសួងមហាផ្ទៃ ដែលអាចផ្ទុកមនុស្សបានជាង៦ពាន់នាក់ ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគារថ្មីទីស្តីការក្រសួងមហាផ្ទៃ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អគារនេះ បានសាងសង់អស់រយៈពេល ១ឆ្នាំ ៣៦០ថ្ងៃ ដែលអាចផ្ទុកមនុស្សសរុប ៦,០៥១នាក់។

យោងតាមក្រសួងមហាផ្ទៃ អគារថ្មីនេះបានសាងសង់នៅលើទីតាំងអគារទីស្តីការចាស់(អគារA) ក្នុងបរិវេណនៃក្រសួងមហាផ្ទៃ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ បានបើកការដ្ឋានសាងសងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលសំណង់ស្ថាបត្យកម្ម បានសាងសង់ឡើងមានរាងបួនជ្រុងទ្រវែង មានបណ្តោយ ១៥៣ម៉ែត្រ ទទឹង ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មានផ្ទៃក្រឡាសរុប ១០៥,៥៤៥ ម៉ែត្រការ៉េ ផ្ទុកមនុស្សបាន ៦,០៥១នាក់ និងចំណតរថយន្តអាចចតរថយន្តសរុបបាន ៣៣០គ្រឿង។

ជាមួយគ្នានេះ ប្លង់ស្ថាបត្យកម្មអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្មក្លាស៊ិក រចនាប័ទ្មខ្មែរ សាងសង់អំពីគ្រឿងបង្គុំបេតុង ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បុកចំនួន ៥ យកលំនាំតាមប្រាសាទអង្គរវត្តកំពូលប្រាំ កម្ពស់ ១១៨ម៉ែត្រ និងមានលំហសួនច្បារនៅចំកណ្តាលអគារចំនួន ៣។

ស្ថាបត្យករ បានគិតគូរយ៉ាងហ្មត់ចត់អំពី ពន្លឺ ខ្យល់ធម្មជាតិ ចេញ ចូល ប្រកបដោយផាសុកភាព ព្រមទាំងបានរំលេចពណ៌ស ស្ទើរពេញផ្ទៃអគារ លើកលែងតែខ្លោងទ្វារមុខប្រើប្រាស់ថ្មម៉ាបធម្មជាតិពណ៌មង្ឃុត និងបានបញ្ចូលក្បាច់ផ្កាចន្ទន៍។ បន្ថែមពីនេះ ទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ Building Management System (BMS) អាចត្រួតពិនិត្យលើបច្ចេកទេសទាំងអស់ដូចជា ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធសន្តិសុខជាដើម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599