SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងឧស្សាហកម្ម ពង្រឹងកិច្ចសហការពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ


ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងឧស្សាហកម្ម ពង្រឹងកិច្ចសហការពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ
A+ A-

ភ្នំពេញ៖ ក្នុងជំនួបជាមួយនឹងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Norio Saito នាយកជាន់ខ្ពស់ទទួលបន្ទុកវិស័យទឹកស្អាត និងការអភិវឌ្ឍតំបន់ទីក្រុង របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍ វិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំដែលពិភាក្សាអំពីការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា លោក Norio Saito បានសង្កត់ធ្ងន់លើយន្តការប្រមូលចំណូល និងថ្លៃសេវាប្រកបដោយនិរន្តរភាព ដើម្បីផ្តល់ហិរញ្ញប្បទានដល់សេវាចាំបាច់ទាំងនេះ ពិសេសសេវាគ្រប់គ្រងទឹកកខ្វក់ សំដៅលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន។

ក្នុងជំនួបដែលធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីភាពចាំបាច់ នៃការពង្រឹងតួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងការត្រៀមដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កដោយសារការប្រែប្រួលអាកាសធាតុមកលើសេវាទាំងនេះ ពិសេសគឺទឹកស្អាត។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អះអាងថា ក្រសួងប្តេជ្ញាចូលរួមចំណែកអនុវត្តវិធានការនានា ដែលនឹងលើកកម្ពស់សេវាគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តកិច្ចសហការ និងគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការធានានិរន្តរភាពប្រភពទឹក និងផ្តល់ជំនួយបច្ចេកទេសដល់ប្រតិបត្តិករផ្តល់សេវាទឹកស្អាតផងដែរ។

សូមជម្រាបផងដែរថា បច្ចុប្បន្ន ធនាគារ ADB កំពុងគាំទ្រគម្រោងអភិវឌ្ឍន៍មួយចំនួនដល់កម្ពុជា ដូចជា៖ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលមានតម្លៃ១១៩លានដុល្លារ និងកំពុងរៀបចំគម្រោងហិរញ្ញប្បទានខ្នាតធំ (MFF) សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុង ក្នុងទំហំថវិកាប្រមាណ ៤០០លានដុល្លារ ដែលរំពឹងថានឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៥៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599