SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ADB ជួយដល់ MSMEs តាមរយៈគម្រោង«យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា» រយៈពេល៥ឆ្នាំ


ADB ជួយដល់ MSMEs តាមរយៈគម្រោង«យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា» រយៈពេល៥ឆ្នាំ
A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា ចាប់ពីឆ្នាំ២០២៤-២០២៨ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញការវិនិយោគពីវិស័យឯកជន និងបង្កើតបរិយាកាសធុរកិច្ច ដែលផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

បើតាមការចុះផ្សាយរបស់ ADB កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ យុទ្ធសាស្ត្រ ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានេះ នឹងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មនុស្ស និងពង្រឹងភាពធន់នឹងអាកាសធាតុ។ យុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ ក៏នឹងពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន កែលម្អសមភាពយេនឌ័រ លើកកម្ពស់ឌីជីថលភាវូបនីយកម្ម និងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។

លោក Scott Morris អនុប្រធាន ADB ប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «យុទ្ធសាស្ត្រប្រចាំប្រទេសថ្មីរបស់ ADB នេះ គឺជាកិច្ចសហការជាមួយកម្ពុជា ដើម្បីវិបុលភាពប្រជាជន និងភពផែនដី។ យុទ្ធសាស្រ្តនេះ នឹងធ្វើឱ្យកម្ពុជាបោះជំហានទៅកាន់ការអភិវឌ្ឍ និងមានចំណូលខ្ពស់នាទសវត្សរ៍ខាងមុខ»។

យុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំនេះ ក៏មានបំណងធានាលទ្ធភាពទទួលបានសេវាកម្មប្រកបដោយគុណភាព និងតម្លៃសមរម្យ ដែលក្នុងនោះ រួមមានការអប់រំ ការអភិវឌ្ឍជំនាញ ការថែទាំសុខភាព និងសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ។ តាមរយៈយុទ្ធសាស្រ្តនេះ ADB នឹងបង្កើនកិច្ចប្រឹងប្រែងលើកកម្ពស់ការផ្តល់សេវាឌីជីថលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាពលរដ្ឋដែលត្រូវការ ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។ ក្រៅពីការពង្រឹងភាពធន់អាកាសធាតុ ដែលផ្តោតលើវិស័យកសិកម្ម យុទ្ធសាស្រ្តនេះ នឹងផ្តោតលើការពង្រីកប្រព័ន្ធអេកូឡូស៊ីនៃធនធានទឹក ប្រភពថាមពលកកើតឡើងវិញ និងការកៀងគរហិរញ្ញប្បទានអាកាសធាតុសម្បទាន ក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅរកអនាគតបៃតង និងធន់ជាងមុនសម្រាប់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី