SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់! យល់ដឹងពីវិធីសាស្រ្តការពារកុមារតាមប្រព័ន្ធអ៊ីនធឺណិត


តស់! យល់ដឹងពីវិធីសាស្រ្តការពារកុមារតាមប្រព័ន្ធអ៊ីនធឺណិត
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការការពារកុមារតាមអ៊ីនធឺណិត គឺជារឿងសំខាន់ក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ។ កម្ពុជាឆ្ពោះទៅឌីជីថល បានបង្ហាញពីវិធីដ៏មានប្រសិទ្ធភាពមួយចំនួនដល់ឪពុកម្តាយ ឬអាណាព្យាបាលដើម្បីធានាសុវត្ថិភាពរបស់កុមារ ដូចខាងក្រោម៖

១. និយាយដោយបើកចំហជាមួយកុមារអំពីសកម្មភាពតាមអនឡាញ លើកទឹកចិត្តកុមារ ឱ្យចែករំលែកបទពិសោធ ការកង្វល់ និងពិភាក្សាអំពីមនុស្សទាំងឡាយណា ដែលពួកគេកំពុងទាក់ទងតាមអនឡាញ ដើម្បីចៀសវាងហានិភ័យ។ ២. កំណត់វិន័យ និងទម្លាប់៖ បង្កើតគោលការណ៍ណែនាំឱ្យបានច្បាស់លាស់ក្នុងការប្រើប្រាស់អ៊ីនធឺណិត កំណត់ពេលវេលា និងអាកប្បកិរិយា ដែលគួរបង្ហាញ។ លើសពីនេះទៅទៀត ត្រូវប្រាកដថាកុមារ បានយល់ច្បាស់ពីហេតុផលទាំងអស់នេះ។

៣. ធ្វើជាគំរូល្អ៖ ក្មេងៗធ្វើត្រាប់តាមសកម្មភាពរបស់ឪពុកម្តាយ ដូច្នេះការបង្ហាញអំពីសកម្មភាពវិជ្ជមានល្អៗមួយចំនួន និងរបៀបប្រើប្រាស់អ៊ីនធឺណិតប្រកបដោយទំនួលខុសត្រូវ។ ៤. ជំរុញគំនិតច្នៃប្រឌិត៖ អនុញ្ញាតឱ្យកុមាររកអ្វីដែលជាចំណង់ចំណូលចិត្តនៅលើអនឡាញ និងឪពុកម្តាយដើរតួជាអ្នកប្រឹក្សាយោបល់អំពីការចូលចិត្តរបស់ពួកគេ ប្រកបដោយភាពច្បាស់លាស់ និងរក្សាតុល្យភាព។

៥. ការកំណត់ឯកជនភាព និងសុវត្ថិភាព៖ ត្រូវប្រាកដថាកុមារ ប្រើការកំណត់ឯកជនភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដាក់មុខងារការចាក់សោរ ២ជាន់ និងមុខងារសុវត្ថិភាពផ្សេងៗទៀត ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ការធ្វើបច្ចុប្បន្នភាពទៅលើឧបករណ៍ឌីជីថល និងប្រើប្រាស់មុខងារគ្រប់គ្រងដោយមាតាបិតា (Parent Control ) គឺជាការចាំបាច់។ ៦.ចំណាយពេលជាមួយកុមារ និងអប់រំពីការបោកប្រាស់ផ្សេងៗ៖ ជ្រើសរើសមាតិកាណាដែលល្អ និងមានប្រយោជន៍ ដើម្បីបង្រៀនកុមារអំពីគ្រោះថ្នាក់ដែលអាចកើតមាននៅលើអ៊ីនធឺណិត ដូចជាការគំរាមកំហែងតាមអ៊ីនធឺណិត ការបន្លំ និងការបោកប្រាស់ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី