SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស បើកទទួលពាក្យឱ្យ MSMEs ចូលរៀន«ការធ្វើទីផ្សារតាមបែបឌីជីថល»


កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស បើកទទួលពាក្យឱ្យ MSMEs ចូលរៀន«ការធ្វើទីផ្សារតាមបែបឌីជីថល»
នវានុវត្តន៍-បច្ចេកវិទ្យា

2024-10-22

ដេប៉ាលីយែរ ម៉ារីលីណា

នវានុវត្តន៍-បច្ចេកវិទ្យា

2024-10-22

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស បើកវគ្គចាប់យកឌីជីថលស្តីពី «ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស» ជំនាន់ទី៤ ដែលផ្តោតលម្អិតលើ «ការធ្វើទីផ្សារតាមបែបឌីជីថល» ដើម្បីបង្កើនការយល់ដឹងដល់សហគ្រាសគ្រប់កម្រិត ពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ពីតួនាទី និង សារសំខាន់នៃការធ្វើទីផ្សារឌីជីថលនៅក្នុងបរិបទអាជីវកម្មទំនើប។

វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវបានរៀបចំតាមរយៈអនឡាញ (Microsoft Team) ដោយបែងចែកសិក្ខាកាមចូលរួមជា ២ក្រុម ដោយក្រុមទី១ នឹងបណ្តុះបណ្តាលក្នុងខែវិច្ឆិកា និងក្រុមទី២ នៅក្នុងខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

សហគ្រាស ដែលចង់ចូលរួមក្នុងវគ្គសិក្សារៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស និងគាំទ្រដោយថវិកាមូលនិធិអភិវឌ្ឍន៍ជំនាញ អាចចុះឈ្មោះចូលស្នើសុំតាម QR Code ចាប់ពីថ្ងៃទី១៨ តុលា ដល់ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤ (សម្រាប់ក្រុមទី១) និងថ្ងៃទី១៩ វិច្ឆិកា ដល់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៤ (ក្រុមទី២)។ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់គេហទំព័រ និងបណ្ដាញសង្គម៖ https://shorturl.at/ZY4CA៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី