SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រី ប្រាប់ពីដំណោះស្រាយដល់ប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល មិនទាន់មានអគ្គិសនីបណ្តាញជាតិប្រើ


រដ្ឋមន្ត្រី ប្រាប់ពីដំណោះស្រាយដល់ប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល មិនទាន់មានអគ្គិសនីបណ្តាញជាតិប្រើ
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ បច្ចុប្បន្ន មាន ៩៩,១៥ភាគរយ នៃចំនួនភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនមានអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីយន្តការចំនួន២ ដើម្បីជួយដល់ផ្ទះបណ្តែតទឹក តំបន់កោះ និងតំបន់ភ្នំជាដើម ដែលមិនទាន់ភ្ជាប់បណ្តាញជាតិ។

យន្តការចំនួន២ ដែលឯកឧត្តម កែវ រតនៈ បានលើកឡើងនោះ រួមមាន៖ ទី១. ការផ្តល់បន្ទះសូឡា ដែលបានពង្រាយជាង ១សែនផ្ទាំង រួចមកហើយ ក្នុងគោលបំណងបន្ថយការកាប់ព្រៃលិចទឹកយកមកប្រើប្រាស់ និងមានថាមពលស្អាតដើម្បីប្រើប្រាស់។ ការពង្រាយបន្ទះសូឡានេះ គឺមិនជាដំណោះស្រាយអចិន្ត្រៃយ៍នោះទេ ព្រោះអាចប្រើប្រាស់បានកម្រិតតិចតួច មិនអាចធ្វើអាជីវកម្ម ឬប្រើប្រាស់ទ្រង់ទ្រាយធំបាន។

ទី២. បន្តពង្រីកបណ្តាញជាតិ ដែលបង្កើតជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូដទៃទៀត ពោលគឺប្រើប្រាស់កម្មវិធីមួយ ហៅថា «គីឡូចុងក្រោយ» ដែលនឹងក្តោបយកអ្នកមិនទាន់មានអគ្គិសនីបណ្តាញជាតិ អាចទទួលបានអគ្គិសនីប្រើប្រាស់ក្នុងកម្រិតណាមួយ។

សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ របស់ឯកឧត្តម កែវ រតនៈ ពីដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់មានអគ្គិសនីបណ្តាញជាតិប្រើប្រាស់ ដូចតទៅ៖ https://www.youtube.com/watch?v=BIIRNUbIpXY


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី