2024-10-15
ទូច សូរិយា
2024-10-15
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កម្ពុជា នឹងមិនអភិវឌ្ឍន៍គម្រោងអគ្គិសនីដើរដោយធ្យូងថ្មថ្មីទៀតទេ ដែលក្នុងនោះមិនមែនដោយសារ កម្ពុជាមិនត្រូវការថាមពលដើរដោយធ្យូងថ្មទេ ប៉ុន្តែយើងឱ្យតម្លៃលើបញ្ហាបរិស្ថាន និងបញ្ហាតុល្យភាពចីរភាព។
ក្នុងបាឋកថា ស្ដីពី «គោលនយោបាយថាមពលកម្ពុជា» នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការ កម្ពុជា-ជប៉ុន (CJCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងរ៉ែ បានបន្តថា៖ «សព្វថ្ងៃ ធ្យូងថ្ម នៅផលិតបានប្រមាណ ៣២%ក្នុងបណ្តាញជាតិ ពីព្រោះថាមពលធ្យូងថ្ម គឺថោកជាងគេ ហើយអាចផ្តល់ថាមពលអគ្គិសនីបានដល់ ២៤ម៉ោង»។ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា សូឡា គ្រាន់តែជាជំនួយថែម ប៉ុន្តែមិនទាន់អាចយកមកជំនួសធ្យូងថ្មបានទេ ដូច្នេះហើយបានជា ពិភពលោកប្រើប្រាស់សូឡាត្រឹមតែ ៥% -៦% ប៉ុណ្ណោះ។
សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងការមិនបង្កើតគម្រោង«ថាមពលដើរដោយធ្យូងថ្ម»ថ្មីនៅកម្ពុជា ដូចតទៅ៖ https://www.youtube.com/watch?v=ZAixFZvRrfM
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី