SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អ្វីទៅជាឧបាយកលប្រើប្រាស់«វិស្វកម្មសង្គម (Social Engineering)»?


អ្វីទៅជាឧបាយកលប្រើប្រាស់«វិស្វកម្មសង្គម (Social Engineering)»?
នវានុវត្តន៍-បច្ចេកវិទ្យា

2024-10-15

ដេប៉ាលីយែរ ម៉ារីលីណា

នវានុវត្តន៍-បច្ចេកវិទ្យា

2024-10-15

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ វិស្វកម្មសង្គម ឬ Social Engineering សំដៅលើបច្ចេកទេសនៃចិត្តវិទ្យាដែលបង្កប់នូវឧបាយកលពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យាបោកបញ្ឆោតជនរងគ្រោះឱ្យបង្ហាញនូវព័ត៌មានសម្ងាត់ ឬទទួលបានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធ និងគ្រប់គ្រងទិន្នន័យជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

វិធីសាស្រ្ត ឬឧបាយកលនៃវិស្វកម្មបណ្តាញសង្គម មានដូចជា៖ វីធីសាស្រ្តបន្លំខ្លួន ដែលឧក្រិដ្ឋជនប្រើឧបាយកលបន្លំខ្លួនជាស្ថាប័នរដ្ឋ ឬឯកជន ភ្នាក់ងារផ្តល់សេវាកម្មនានាដែលអាចទុកចិត្តបាន ដោយប្រើបច្ចេកទេសវិស្វកម្មសង្គម។ តាមរយៈការផ្ញើ Email ជាអក្សរ SMS ឬការហៅតាមទូរសព្ទដោយផ្ទាល់ជាដើម ដោយប្រើឧបាយកលផ្លូវចិត្តវិទ្យា៖ ឧក្រិដ្ឋជនប្រើបច្ចេកទេសវិស្វកម្មសង្គម ទាញយកអារម្មណ៍របស់ជនរងគ្រោះ ដូចជាការបំភ័យ ភាពបន្ទាន់ និងការជឿទុកចិត្ត ដើម្បីជំរុញអារម្មណ៍ និងផ្លូវចិត្តមុនធ្វើសកម្មភាពបោកប្រាស់។

វិធីសាស្រ្តវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា៖ ជាដំណាក់កាលឧក្រិដ្ឋជនវាយប្រហារ តាមរយៈផ្ញើតំណភ្ជាប់ក្លែងក្លាយ ទាញយកកម្មវិធីក្លែងក្លាយជាដើម ដើម្បីចម្លងមេរោគក្នុងគោលបំណងប្រមូលយកទិន្នន័យសំខាន់ៗរបស់ជនរងគ្រោះ ដូចជាលេខសម្ងាត់គណនីបណ្តាញសង្គម គណនីធនាគារជាដើម។ ពាក់ព័ន្ធនឹងករណីនេះ ដើម្បីការពារខ្លួន និងប្រយុទ្ធប្រឆាំងបច្ចេកទេសវិស្វកម្មសង្គមពីក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ពលរដ្ឋត្រូវ ប្រុងប្រយ័ត្នពេលបានទទួលបានសារ ឬEmail ការហៅទូរសព្ទចេញចូលដើម្បីស្នើសុំនូវព័ត៌មាន ឬឱ្យអនុវត្តតាមជំហានៗណាមួយដោយផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលនោះច្បាស់លាស់ជាមួយស្ថាប័នពាក់ព័ន្ធ។

ពលរដ្ឋ ត្រូវប្រយ័ត្នចំពោះការចុចលើតំណភ្ជាប់ File ឬគេហទំព័រដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម ចៀសវាងការចម្លងមេរោគចូលក្នុងម៉ាស៊ីនបច្ចេកវិទ្យារបស់លោកអ្នក, បើកមុខងារសុវត្ថិភាព 2FA បន្ថែម ក្នុងគណនីបណ្តាញសង្គមដើម្បីទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត និងធ្វើសេចក្តីរាយការណ៍មកសមត្ថកិច្ចជំនាញក្នុងករណីលោកអ្នករងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតដើម្បីជួយរកដំណោះស្រាយទាន់ពេលវេលា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី