SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីរ៉ែ និងថាមពល ពន្យល់ពីមូលហេតុដែលកាប់ដើមឈើពេលសាងសង់ទំនប់វារីអគ្គិសនី?


រដ្ឋមន្ត្រីរ៉ែ និងថាមពល ពន្យល់ពីមូលហេតុដែលកាប់ដើមឈើពេលសាងសង់ទំនប់វារីអគ្គិសនី?
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានប្រាប់ពីមូលហេតុដែលរដ្ឋាភិបាលតែងតែកាប់ដើមឈើពេលសាងសង់ទំនប់វារីអគ្គិសនី ថា ដើមឈើនឹងរលួយ ហើយកើតជាមេរោគ រួមទាំងជាតិពុលផងដែរ បើសិនមិនកាប់ចោលពេលសាងសង់ទំនប់វារីអគ្គិសនី។ អាស្រ័យហេតុដូច្នេះ ព្រៃឈើដែលស្ថិតនៅបរិវេណព្រៃអាងលិចទឹក រដ្ឋតែងតែបង្កើតក្រុមការងារដឹកនាំការដេញថ្លៃកាប់ដើមឈើសម្អាតអាង ដើម្បីផ្តល់ចំណូលចូលរដ្ឋ។

ឯកឧត្តម កែវ រតនៈ បន្តលើកឡើងដូច្នេះថា៖ «ការកាប់ព្រៃឈើនេះ គឺខាតបង់ធនធានធម្មជាតិ ប៉ុន្តែបើមិនកាប់ចេញទេ ដើមឈើនឹងបង្កជាផលប៉ះពាល់ដោយសារការរលួយ និងបាត់បង់ចំណូលជាតិទៀតផង»។ ឯកឧត្តម កែវ រតនៈ សង្កត់ធ្ងន់ថា ការកាប់ដើមឈើរបស់រដ្ឋ គឺកាប់តែកន្លែងពាក់ព័ន្ធនឹងព្រៃអាងលិចទឹក និងគន្លងខ្សែភ្លើងនោះទេ ដើម្បីកុំឱ្យរលំសង្កត់ខ្សែភ្លើងកើតជាអន្តរាយដាច់ភ្លើង រលត់ភ្លើងពេញមួយប្រទេស។

សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលកាប់ដើមឈើពេលសាងសង់ទំនប់វារីអគ្គិសនី ដូចតទៅ៖ https://youtu.be/LLOCs-lrfVg


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី