SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

និស្សិតរបស់កម្ពុជា ឈ្នះជើងឯកតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការប្រកួតប្រជែង«ធុរកិច្ចថ្មី»


និស្សិតរបស់កម្ពុជា ឈ្នះជើងឯកតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការប្រកួតប្រជែង«ធុរកិច្ចថ្មី»
A+ A-

ភ្នំពេញ៖ ក្រុមនិស្សិតមកពី៣សាកលវិទ្យាដែលតំណាងឱ្យកម្ពុជា បានប្រកួតឈ្នះជើងឯកក្នុងកម្មវិធី Tech4Good ដ៏ល្បីល្បាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលឆ្នាំ២០២៤នេះ មានអ្នកចូលរួមសរុបចំនួន ១៣០ នាក់មកពី ១៨ប្រទេស។ Tech4Good គឺជាការប្រកួតប្រជែងគម្រោងធុរកិច្ចថ្មី ដែលរៀបចំដោយក្រុមហ៊ុន Huawei នៅប្រទេសចិន កាលពីថ្ងៃទី២៤-២៦ ខែកញ្ញាកន្លងទៅ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹងថា ក្រុមនិស្សិតរបស់កម្ពុជាទាំងនោះ មកពីសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP), វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យខេមតិច ដែលមានទេពកោសល្យចូលរួមតំណាងឱ្យកម្ពុជា រហូតបានឈ្នះជាជើងឯកនៃកម្មវិធីប្រកួតប្រជែង Tech4Good នេះ។

គម្រោងដែលក្រុមនិស្សិតរបស់កម្ពុជា បាននាំយកទៅប្រកួតប្រជែង ហើយឈានទៅទទួលបានជ័យជម្នះមានឈ្មោះថា WeSync ដែលជាកម្មវិធីឆ្លាតវៃជួយអ្នកមានជំងឺសម្ពាធឈាមខ្ពស់ ក្នុងការតាមដាន និងគ្រប់គ្រងសម្ពាធឈាមរបស់ពួកគេ។ ក្រុមនិស្សិតជ័យលាភី នឹងតំណាងឱ្យប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែង Tech4Good Global ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៥ នៅប្រទេសចិន នាពេលខាងមុខ។

សូមជម្រាបផងដែរថា កម្មវិធី Tech4Good ជាការប្រកួតប្រជែងគម្រោងធុរកិច្ចថ្មី ដែលរៀបចំដោយក្រុមហ៊ុន Huawei ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស លើនិន្នាការឌីជីថលថ្មីៗ និងការបង្កើតដំណោះស្រាយទាំងផ្នែកបច្ចេកទេស និងពាណិជ្ជកម្ម ដើម្បីដោះស្រាយចំពោះបញ្ហា និងតម្រូវការសង្គម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599