2024-09-25
ឃី ភារៈ
2024-09-25
ឃី ភារៈ
ភ្នំពេញ៖ ប្រៃសណីយ៍កម្ពុជាបានឈ្នះពានរង្វាន់ Global Alliance for Trade Facilitation (GATF) Trade Facilitation Innovation Award ពីសហភាពប្រៃសណីយ៍សកល (Universal Postal Union - UPU) លើគម្រោង ស្តីពី e-costoms clearance platform for postal shipment ។ ការទទួលពានរង្វាន់ពីសហភាពប្រៃសណីយ៍សកលនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងវេទិកា TradePost Forum នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ការទទួលបានពានរង្វាន់នេះដែរ គឺដោយសារប្រៃសណីយ៍កម្ពុជា បានភ្ជាប់ជោគជ័យនូវប្រព័ន្ធប្រតិវេទន៍គយ (Customs Declaration System-CDS) របស់សហភាពប្រៃសណីយ៍សកល ជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ASYCUDA របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ នាថ្ងៃ២៣ កញ្ញា។
ប្រតិវេទន៍គយ បានផ្តល់លទ្ធភាពសម្រាប់ការផ្លាស់ប្តូរព័ត៌មានរវាង UPU និងគយ ស្របនឹងការបញ្ចេញវត្ថុបញ្ញើ គាំទ្រដល់កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់ WTO សម្រាប់ដំណើរការជាមុន មុនបញ្ញើប្រៃសណីយ៍មកដល់ ដែលធ្វើឱ្យមានសុខដុមនីយកម្មនៃប្រព័ន្ធទាំងពីរ ដោយប្រើបច្ចេកទេសគ្រប់គ្រងហានិភ័យនំនើប ផ្សារភ្ជាប់នឹងនីតិវិធី និងការអនុវត្តរបស់អន្តរជាតិ។ គួរបញ្ជាក់ថា ពានរង្វាន់របស់ UPU នេះ ត្រូវបានផ្តល់ដល់ស្ថាប័នដែលមានគំនិតផ្តួចផ្តើម ឬវិធានការសាធារណៈ និងឯកជន ដើម្បីជំរុញគម្រោងសម្រួលពាណិជ្ជកម្មប្រកបដោយនវានុវត្តន៍ តាមរយៈបណ្តាញប្រៃសណីយ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី