2024-09-18
គិត បុប្ផា
2024-09-18
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ស្តីពីការប្រើប្រាស់សេវាធានាឥណទាន ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម។ ការចុះMOU កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ការចុះ MOU នេះ ធ្វើឡើងក្នុងគោលដៅរួមគ្នាអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបឱ្យមានមូលដ្ឋានបច្ចេកទេស ផលិតតាមតម្រូវការទីផ្សារ មានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ សហគមន៍កសិកម្មទំនើប ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា សមាជិកសហគមន៍នេះ នឹងទទួលបានការវិនិយោគ ទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពលដូចជា ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអំណរគុណ CGCC ដែលបានចូលរួមជាដៃគូ និងប្រឹងប្រែងធ្វើការរួមគ្នារហូតឈានដល់ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ។ លើសពីនេះ ការចុះ MOU នេះនឹងអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់កសិករ ដើម្បីឈានទៅទទួលផលល្អប្រសើរតាមការរំពឹងទុកផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៧ កញ្ញា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី