SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ផែនការយុទ្ធសាស្រ្តបញ្ចកោណ - ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់


ផែនការយុទ្ធសាស្រ្តបញ្ចកោណ - ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់
A+ A-

ភ្នំពេញ៖ ផែនការយុទ្ធសាស្រ្តបញ្ចកោណ - ដំណាក់កាលទី១ ត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាព រៀបចំឡើងដើម្បីឈានដល់ការសម្រេចចក្ខុវិស័យរបស់កម្ពុជា ដែលប្រែក្លាយប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ ឯកសារយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំដាក់ផ្សព្វផ្សាយជាសាធារណៈ នៅក្នុងគេហទំព័រផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ភាពងាយស្រួលដល់គ្រប់តួអង្គពាក់ព័ន្ធ និងសាធារណជនទូទៅ។

គំនូរបំប្រួញស្តីពី«យុទ្ធសាស្រ្តបញ្ចកោណ - ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលការសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥0។ ការរៀបចំនូវ យុទ្ធសាស្រ្តសម្រាប់អនុវត្ត ជាដំណាក់កាលៗ និងការវាយតម្លៃប្រមើលទៅមុខសម្រាប់ ២៥ឆ្នាំទៀត ដោយបានផ្អែកលើបទពិសោធ និងសមិទ្ធផល ២៥ឆ្នាំកន្លងមក។

តាមរយៈការថ្លែងសន្ទរកថាអំពី«យុទ្ធសាស្រ្តបញ្ចកោណ»នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖«សម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី, កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០»។

បេសកកម្មជាប្រវត្តិសាស្រ្តចម្បងចំនួន២ ដែលត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺទី១៖ រក្សានិងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនា នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យហិរញ្ញវត្ថុ, ភាពធន់ នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធន់នៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

«យុទ្ធសាស្ត្របញ្ចកោណ» គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្ត ៥ ដំណាក់កាល។ បញ្ចកោណទី១. រាជរដ្ឋាភិបាលផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស, បញ្ចកោណទី២. ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, បញ្ចកោណទី៣. ការអភិវឌ្ឍវិស័យឯកជន និងការងារ ខណៈដែលបញ្ចកោណទី៤. ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងចុងក្រោយគឺបញ្ចកោណទី៥. ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី