SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កាកបាទក្រហម ផ្តល់ថវិកា ៥លានដុល្លារ គាំទ្រការព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យហ្លួងម៉ែ


កាកបាទក្រហម ផ្តល់ថវិកា ៥លានដុល្លារ គាំទ្រការព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យហ្លួងម៉ែ
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ថវិកាចំនួន ៥លានដុល្លារ ដល់មន្ទីរពេទ្យ ហ្លួងម៉ែ ដើម្បីបន្ថែមសម្ភារបរិក្ខារ ដូចជាម៉ាស៊ីន MRI, ម៉ាស៊ីន HDR Brachytherapy, ម៉ាស៊ីនអន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ (Cath Lab) បរិក្ខារសម្រាប់បង្កើតមន្ទីរពិសោធន៍ទំនើបវិភាគសាច់ និងសម្ភារបរិក្ខារជាច្រើនទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យ និងព្យាបាលជំងឺមហារីកដល់សាធារណជន។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើកឡើងថា ថវិកាដែលបានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គឺជាថវិកាទទួលបានពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបរិច្ចាគជូនកាកបាទក្រហម ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។

មន្ទីរពេទ្យហ្លួងម៉ែ បានបើកដំណើរការដំណាក់កាលដំបូង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមមាន៖ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពសាស្ត្រ និងអន្តរាគមន៍រូបភាពសាស្ត្រ និងផ្នែកមន្ទីរពិសោធន៍ ដែលផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង (Screening), ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV) និងពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទងនឹង៖ រោគស្ត្រី (ជំងឺស្បូន និងសុដន់), ប្រព័ន្ធរំលាយអាហារ (បំពង់រំលាយអាហារខាងលើ ក្រពះ ពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង), ប្រព័ន្ធទឹកមូត្រ និងប្រព័ន្ធដង្ហើម។

គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួងម៉ែ បានទទួលពិនិត្យ ព្យាបាល អ្នកជំងឺបានចំនួន ៦,៩០៤នាក់ ដែលក្នុងនោះមានផ្នែកពិគ្រោះជំងឺទូទៅ, សង្គ្រោះបន្ទាន់, ជំងឺមហារីក, ជំងឺរោគស្ត្រី, ជំងឺពិគ្រោះមុនវះកាត់តូច និងវះកាត់តូច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី