2024-09-12
គិត បុប្ផា
2024-09-12
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលថ្លើមជ្រូក បំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កក។ ការបិទជាបណ្តោះអាសន្ន រយៈពេល ៦ខែបន្ថែមទៀតនេះ គឺអនុវត្តចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ការសម្រេចបន្តបិទការនាំចូល គឺដោយសាររដ្ឋាភិបាលពិនិត្យឃើញថា ការនាំចូលថ្លើមជ្រូកបង្កក បំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កក នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជា បន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម កាលពីថ្ងៃទី១១ ខែកញ្ញ ឆ្នាំ២០២៤។
វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ ដើម្បីប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។ ចំពោះព័ត៌មានបន្ថែម អាចទាក់ទងមកកាន់លេខទូរសព្ទ ០១២ ៣៨៧ ៨៧៨ / ០១៧ ៤០៨ ៨៨៨ ឬអ៊ីម៉ែល [email protected] និង [email protected]៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី