SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ នឹងផាកពិន័យម្ចាស់សហគ្រាស ដែលមិនស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសតាមកាលកំណត់


ក្រសួងការងារ នឹងផាកពិន័យម្ចាស់សហគ្រាស ដែលមិនស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសតាមកាលកំណត់
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-11

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-11

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ដំណឹងឱ្យម្ចាស់ ឬនាយកសហគ្រាស និងគ្រឹះស្ថានទាំងអស់ ដាក់ពាក្យស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០២៥ ចាប់ពីថៃ្ងទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងករណីម្ចាស់សហគ្រាស និងគ្រឹះស្ថាន មិនស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសតាមកាលបរិច្ឆេទនេះ នឹងត្រូវផាកពិន័យភ្លាមៗពីអធិការការងារ។

តាមការចុះផ្សាយរបស់ក្រសួងការងារ ដើម្បីអាចប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ ឆ្នាំ២០២៥ ម្ចាស់សហគ្រាស និងគ្រឹះស្ថាន ត្រូវដាក់ពាក្យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System-FWCMS)។ ដោយឡែកម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ហត្ថពលកម្មបរទេសដោយគ្មានលិខិតអនុញ្ញាត នឹងត្រូវចាត់ទុកថាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលត្រូវផ្តន្ទាទោសតាម ជំពូកទី១៦ នៃច្បាប់ស្តីពីការងារ។

គួរបញ្ជាក់ថា សហគ្រាស គ្រឹះស្ថាន ដែលបើកដំណើរការក្រោយកាលបរិច្ឆេទខាងលើ ហើយមានពីតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេស អាចស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសភ្លាមៗបាន បន្ទាប់ពីសហគ្រាសនិងគ្រឹះស្ថាននោះដំណើរការ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី