SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ជប៉ុន ផ្តល់កម្ចី៥៥លានដុល្លារ មកឱ្យកម្ពុជាពង្រីកប្រព័ន្ធខ្សែបញ្ជូនផ្គត់ផ្គង់អគ្គិសនី នៅភ្នំពេញ


ជប៉ុន ផ្តល់កម្ចី៥៥លានដុល្លារ មកឱ្យកម្ពុជាពង្រីកប្រព័ន្ធខ្សែបញ្ជូនផ្គត់ផ្គង់អគ្គិសនី នៅភ្នំពេញ
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-08

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ជប៉ុន សម្រេចផ្តល់ឥណទានសម្បទានប្រាក់យ៉េនសរុប ៧,៩៨៨លានយ៉េន ស្មើនឹងប្រមាណ ៥៥លានដុល្លារ ឱ្យកម្ពុជាអនុវត្ត «គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២)»។ លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធលើកម្ចីនេះ ត្រូវបានចុះហត្ថលេខាព្រមព្រៀង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស។

ការចុះហត្ថលេខា ធ្វើឡើងរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អឺអិណុ អាស៊ីស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា។ ពាក់ព័ន្ធនឹងគម្រោងនេះ រដ្ឋាភិបាលជប៉ុន នឹងបន្តរួមចំណែកផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាព ក្នុងរាជធានីភ្នំពេញ។

ការផ្តល់ឥណទានសម្បទានខាងលើ បង្ហាញពីការប្តេជ្ញាចិត្តរបស់ជប៉ុន លើការជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ការផ្តល់ឥណទានសម្បទាននេះ ក៏នឹងជួយពង្រឹងបន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ជប៉ុនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី