SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសិប្បកម្មផលិតស្រាអង្ករជាង ៧០០មូលដ្ឋាន អនុវត្តតាមស្តង់ដារដើម្បីបង្កើនការប្រកួតប្រជែង


រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសិប្បកម្មផលិតស្រាអង្ករជាង ៧០០មូលដ្ឋាន អនុវត្តតាមស្តង់ដារដើម្បីបង្កើនការប្រកួតប្រជែង
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឱ្យមន្ទីរខេត្តក្រចេះ ពិនិត្យលទ្ធភាពចងក្រងសិប្បកម្មផលិតស្រាអង្ករខ្នាតតូចជាង ៧០០មូលដ្ឋានទៅជាសហគមន៍អ្នកផលិតស្រាអង្ករ ដើម្បីអនុវត្តតាមស្តង់ដារជាតិស្តីពីស្រាអង្ករ។ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ការអនុវត្តតាមស្តង់ដារជាតិនេះ នឹងធ្វើឱ្យស្រាអង្ករកម្ពុជា អាចបង្កើនភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ក្នុងកិច្ចពិភាក្សាការងារជាមួយមន្ទីរឧស្សាហកម្ម ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា ការចងក្រងសិប្បកម្មផលិតស្រាជាសហគមន៍អ្នកផលិតស្រាអង្ករបែបនេះ នឹងជាកាតាលីករដែលគាំទ្រដល់កសិករ និងលើកកម្ពស់ដល់ការកែច្នៃកាកសំណល់បង្កើតតម្លៃបន្ថែមជាដើម។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យមន្ទីរក្នុងខេត្តទាំងពីរឱ្យផ្តោតការគាំទ្រលើកាតាលីករទីផ្សារ ដែលផ្តល់សេវាកាន់តែប្រសើរ ដើម្បីឈានចូលទីផ្សារតំបន់ និងអន្តរជាតិ ព្រោះខេត្តទាំងពីរ ស្ថិតនៅជាប់ដងទន្លេមេគង្គ ដែលមានធនធានជលផល និងកសិផលដ៏សម្បូរបែប។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានបន្ថែមថា ក្រសួង កំពុងពិនិត្យកែសម្រួលគោលនយោបាយ ដើម្បីគាំទ្រកាតាលីករទីផ្សារឱ្យកាន់តែកាត់បន្ថយចំណាយផលិតកម្ម ក្នុងគោលដៅអាចជួយជ្រោមជ្រែងដល់អាជីវកម្មក្នុងស្រុកផ្សេងទៀត និងលើកកម្ពស់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី