SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ គាំទ្រលើវិស័យឌីជីថល សេដ្ឋកិច្ចបៃតង និង SMEs


កម្ពុជា ស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ គាំទ្រលើវិស័យឌីជីថល សេដ្ឋកិច្ចបៃតង និង SMEs
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ពិនិត្យ និងជួយគាំទ្របន្ថែមដល់វិស័យថ្មី (Emerging Sectors) រួមមាន៖ វិស័យឌីជីថល សេដ្ឋកិច្ចបៃតង ពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ផងដែរ។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោក អាសាដ យ៉ាកុប តំណាង IFC ប្រចាំកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០០ មក នៅក្នុងវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិ- ពាណិជ្ជកម្ម និងវិស័យអប់រំ IFC បានរួមចំណែកដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា៖ ជួយបង្កើតឱកាសការងារថ្មី, បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។

លោក អាសាដ យ៉ាកុប បានបញ្ជាក់ថា IFC បានជួយបង្កើនប្រភពហិរញ្ញប្បទានសម្រាប់សហគ្រាសSMEs រហូតដល់៩៩% ក្នុងចំណោមវិស័យឯកជនសរុបទូទាំងប្រទេស, បានផ្ដល់សេវាកម្មហិរញ្ញវត្ថុ ដល់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានច្បាប់ National Payment System និងការរៀបចំច្បាប់ និងបទប្បញ្ញត្តិ ក្នុងការចែករំលែកព័ត៌មានឥណទាន ដូចជា ការបង្កើតឱ្យមាន Private Credit Bureau។ លោក អាសាដ យ៉ាកុប បានបន្តថា IFC ក៏បានពង្រឹងសមត្ថភាពមន្ត្រី (Capacity Building) ក្រោមក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) តាមរយៈការចូលរួមទស្សនកិច្ចសិក្សា, វគ្គបណ្តុះបណ្តាលនានា និងការផ្តល់សេវាទីប្រឹក្សា ដែលគាំទ្រដល់ការរៀបចំអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

តំណាង IFC ប្រចាំកម្ពុជា បានលើកឡើងថា រយៈពេល ៥ឆ្នាំ ក្នុងអាណត្តិការងាររបស់លោកនេះ IFC បានង្កើនទំហំវិនិយោគពី ១៦៧,៥លានដុល្លារ ដល់ ៤៣៨,៥ លានដុល្លារ ក្នុងវិស័យហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា ក្រសួង គឺបានត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ IFC ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី