SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្មករ ស្នើដំឡើងប្រាក់ខែ ១៤ដុល្លារបន្ថែម ខណៈដែលថៅកែរោងចក្រស្នើដំឡើងត្រឹមតែ ១ដុល្លារ


កម្មករ ស្នើដំឡើងប្រាក់ខែ ១៤ដុល្លារបន្ថែម ខណៈដែលថៅកែរោងចក្រស្នើដំឡើងត្រឹមតែ ១ដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-31

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-31

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ តំណាងភាគីកម្មករនិយោជិត បានស្នើសុំដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ១៤ដុល្លារ ខណៈដែលតំណាងភាគីនិយោជកស្នើសុំដំឡើងតែ ១ដុល្លារប៉ុណ្ណោះ លើប្រាក់ឈ្នួលបច្ចុប្បន្នដែលមានចំនួន ២០៤ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំត្រីភាគីលើកទី២ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី២៩ សីហានេះ គឺដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាលើផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ខាងមុខ។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ នូវតែបន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងសំណើរក្នុងការស្នើសុំដំឡើងប្រាក់ឈ្នួល។ យ៉ាងណាមិញ ជាលទ្ធផលអង្គប្រជុំ បានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០:០០នាទីព្រឹក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី