2024-08-30
គន ម៉េងហុង
2024-08-30
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើកទឹកចិត្តឱ្យសមាជិកសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា ស្វែងយល់ពីការធ្វើសាមញ្ញកម្មនីតិវិធីគយក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាមិនប្រក្រតី និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ពិសេសការវិនិយោគនៅកម្ពុជា។
ក្នុងសិក្ខាសាលាដែលរៀបចំដោយសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជាក្រោមប្រធានបទ «ចក្ខុវិស័យឆ្នាំ ២០២៤-២០២៨ និងបច្ចុប្បន្នភាពនៃវិស័យគយនិងរដ្ឋាករនៅកម្ពុជា» ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានស្នើឱ្យសមាជិកសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា ចាប់យកនូវអត្ថប្រយោជន៍ពីកញ្ចប់លើកទឹកចិត្តនានាដែលមានអនុលោមភាពខ្ពស់ និងត្រូវបំពេញកាតព្វកិច្ចដែលមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ឯកឧត្តមបណ្ឌិតអគ្គនាយកដ្ឋានគយ បានជំរុញសភាពាណិជ្ជកម្មអាម៉េរិកចូលរួមយន្តការភាពជាដៃគូគយ-ផ្នែកឯកជនដែលផងដែរ។
សិក្ខាសាលាដែលរៀបចំនាថ្ងៃទីទី២៨ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Rosewood Phnom Penh លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បានលើកឡើងថា ការរៀបចំវេទិកាពិភាក្សារវាងរដ្ឋបាលគយកម្ពុជា និងធុរជន-វិនិយោគិនអាម៉េរិក ធ្វើឡើងដើម្បីធានាអនុលោមភាពនៃការអនុវត្តនីតិវិធី និងចូលរួមចំណែកដល់ការកៀរគរចំណូលដែលអគ្គនាយកដ្ឋានគយ ផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជានិងអាម៉េរិក។ លោក Casey Barnett បានបន្ថែមថា វេទិការនេះ ក៏ដើម្បីទាក់ទាញវិនិយោគិនរបស់អាម៉េរិកបន្ថែមទៀតមកកម្ពុជា ស្របពេលដែលអាម៉េរិក គឺជាទីផ្សារនាំចេញចម្បងរបស់ផលិតផលកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី