SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីឧស្សាហកម្ម៖ វត្តមានរថយន្តអគ្គិសនីថ្មីនៅកម្ពុជា នឹងផ្តល់កំណើនសេដ្ឋកិច្ច ឱកាសការងារថ្មីៗ និងជំរុញវិស័យឧស្សាហកម្ម


រដ្ឋមន្រ្តីឧស្សាហកម្ម៖ វត្តមានរថយន្តអគ្គិសនីថ្មីនៅកម្ពុជា នឹងផ្តល់កំណើនសេដ្ឋកិច្ច ឱកាសការងារថ្មីៗ និងជំរុញវិស័យឧស្សាហកម្ម
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វត្តមានរថយន្តអគ្គិសនីថ្មីរបស់ក្រុមហ៊ុន RMA Cambodia នឹងផ្តល់ឱកាសការងារថ្មីៗ រួមចំណែកដល់កំណើនសេដ្ឋកិច្ច។ វត្តមានរថយន្តអគ្គិសនីនេះ នឹងជំរុញឱ្យឧស្សាហកម្មរថយន្តអគ្គិសនីនៅកម្ពុជា ក្លាយជាកាតាលីករក្នុងការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដែលផ្តល់ផលប្រយោជន៍ដល់វិស័យគាំទ្រផ្សេងៗទៀត។

ក្នុងពិធីសម្ពោធរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន RMA នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសហការជាមួយក្រសួងឧស្សាហកម្ម ជាពិសេសវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីធានាថាស្តង់ដារសុវត្ថិភាពយានយន្តរបស់ RMA ស្របតាមស្តង់ដារអាស៊ាន និងអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្តបញ្ជាក់ថា ក្រសួងឧស្សាហកម្ម គឺស្វាគមន៍ជានិច្ចរាល់ការវិនិយោគលើខ្សែច្រវាក់ផលិតកម្មទាំងអស់ ដូចជា ផលិតផលសម្រេច, ផលិតដោយផ្នែកនូវគ្រឿងបង្គុំពាក់កណ្តាលសម្រេច, ខ្សែច្រវាក់ដំឡើងឬបង្គុំ ពិសេសក្រសួងបានបើកចំហក្នុងការផ្តល់សេវាគាំទ្រពាក់ព័ន្ធ និងត្រៀមលក្ខណៈជាស្រេចក្នុងការគាំទ្រដល់ឧស្សាហកម្មយានយន្ត រួមទាំងរថយន្តអគ្គិសនីផងដែរ។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ការនាំយករថយន្ត Chang An Deepal LO7 និង Chang An Deepal SO7 របស់ RMA Cambodia មកកម្ពុជា ស្របតាមនិន្នាការសកលនៃរថយន្តអគ្គិសនី ហើយការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីនៅកម្ពុជា នឹងផ្តល់នូវជម្រើសចម្រុះសម្រាប់ការធ្វើដំណើរ បង្កើនការតភ្ជាប់ និងលើកម្ពស់ប្រសិទ្ធភាពនៃវិស័យពាក់ព័ន្ធ។

ក្នុងកម្មវិធីនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានស្នើឱ្យ RMA Cambodia ពិនិត្យលទ្ធភាពសហការជាមួយក្រុមហ៊ុនក្នុងស្រុក ពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការផ្គត់ផ្គង់គ្រឿងបង្គុំណាមួយ ដោយចាប់ផ្តើមពីគ្រឿងបង្គុំងាយៗ។ ការសហការជាមួយក្រុមហ៊ុនក្នុងស្រុកនេះ ជាការបើកឱកាសឱ្យក្រុមហ៊ុនក្នុងស្រុកអាចពង្រឹងខ្លួនចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃវិស័យយានយន្ត ហើយក៏អាចពង្រឹងនិរន្តរភាពនៃការផ្គត់ផ្គង់ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី