SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល សម្រេចដាក់«កំពង់សោម» ជាក្រុងមួយទៀតរបស់ខេត្តព្រះសីហនុ


រាជរដ្ឋាភិបាល សម្រេចដាក់«កំពង់សោម» ជាក្រុងមួយទៀតរបស់ខេត្តព្រះសីហនុ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចដាក់ «កំពង់សោម» ជាក្រុងមួយទៀតរបស់ខេត្តព្រះសីហនុ តាមរយៈអនុក្រឹត្យ ស្តីពីការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ក្រុងកំពង់សោមនេះ មានឃុំចំនួន ០៥ពីស្រុកព្រៃនប់ រួមមាន៖ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។

តាមអនុក្រឹត្យខាងលើ ក្រុងកំពង់សោម នឹងមានសង្កាត់ចំនួន ០៥គឺសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ដែលក្នុងនោះទីតាំងរដ្ឋបាលរបស់ក្រុងកំពង់សោម មានទីតាំងស្ថិតនៅក្នុងសង្កាត់រាម។ នាពេលបច្ចុប្បន្ន ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ នឹងត្រូវបន្តគ្រប់គ្រងឃុំចំនួន៥ ខាងលើ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោមមកជំនួស។

ចំពោះ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកំពង់សោម ត្រូវអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

បើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីដែលទទួលបន្ទុកអនុវត្ត មានដូចជា៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់គ្រងស្ថាប័នពាក់ព័ន្ធ, ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់, អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ និងក្រុមប្រឹក្សាឃុំដែលពាក់ព័ន្ធ។ គួរបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យខាងលើ ត្រូវចាត់ទុកជានិរាករណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី