2024-08-29
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-29
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ រាជរដ្ឋាភិបាល ដាក់ចេញគោលដៅជាយុទ្ធសាស្រ្តចំនួន៤ រួមមានការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល, ការកសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល, ការកសាងសមត្ថភាពនិងនវានុវត្តន៍ឌីជីថល និងការលើកកម្ពស់កិច្ចសហការនិងភាពជាដៃគូរវាងរដ្ឋនិងឯកជន។ យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ គោលដៅជាយុទ្ធសាស្រ្តទាំងនេះ គឺដាក់ចេញដើម្បីសម្រេចចក្ខុវិស័យ និងគោលបំណង «គោលនយោបាយរដ្ឋាភិបាលឌីជីថល»។
គោលដៅជាយុទ្ធសាស្រ្តទី១ គឺការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល ដែលក្នុងនោះមានយុទ្ធសាស្ត្រ ដូចជា៖ យុទ្ធសាស្ត្រទី១ ការរៀបចំនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ឌីជីថល, យុទ្ធសាស្ត្រទី២ ការរៀបចំនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលសម្រាប់សេវាសាធារណៈ, យុទ្ធសាស្ត្រទី៣ ការរៀបចំនិងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរចនាសន្តិសុខឌីជីថល និងយុទ្ធសាស្ត្រទី៤ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាប្រៃសណីយ៍។
គោលដៅជាយុទ្ធសាស្ត្រទី២ ការកសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល ដែលមានយុទ្ធសាស្រ្តទី៥ គឺការរៀបចំអភិបាលកិច្ចរដ្ឋាភិបាលឌីជីថល ដូចជាការរៀបចំនិងកែលម្អគោលនយោបាយ ការរៀបចំនិងកែលម្អក្របខ័ណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការរៀបចំស្តង់និងនិម្មាបនកម្មរដ្ឋាភិបាលដីជីថល។ គោលដៅជាយុទ្ធសាស្ត្រទី២ ក៏មានយុទ្ធសាស្ត្រទី៦ គឺការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ ដូចជាការធ្វើឱ្យប្រសើរសេវាពីរដ្ឋាភិបាលទៅរដ្ឋាភិបាល(G2G) ការធ្វើឱ្យប្រសើរសេវាសាធារណៈពីរដ្ឋាភិបាលដើម្បីប្រជាពលរដ្ឋ(G4C) និងការធ្វើឱ្យប្រសើរសេវាសាធារណៈពីរដ្ឋាភិបាលទៅធុរកិច្ច(G2B)។
គោលដៅជាយុទ្ធសាស្ត្រទី៣ ជាការកសាងសមត្ថភាពនិងនវានុវត្តន៍ឌីជីថល ដែលមានយុទ្ធសាស្រ្ត ដូចជា៖ យុទ្ធសាស្ត្រទី៧ ការកសាងមូលធនមនុស្សឌីជីថល និងយុទ្ធសាស្ត្រទី៨ ការលើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថល។ ចំពោះ គោលដៅជាយុទ្ធសាស្ត្រទី៤ គឺការលើកកម្ពស់កិច្ចសហការនិងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងនោះមានយុទ្ធសាស្ត្រទី៩ ការរៀបចំកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងយុទ្ធសាស្ត្រទី១០ ការលើកកម្ពស់ធុរកិច្ចថ្មីឌីជីថល។
គួរបញ្ជាក់ថា គោលនយោបាយរដ្ឋាភិបាលឌីជីថល មានចក្ខុវិស័យ កសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ។ ដោយឡែក គោលនយោបាយនេះមានគោលបំណង កសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចនិងការកែទម្រង់លើគ្រប់វិស័យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី