SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

MSMEs ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត នឹងទទួលបានការអនុគ្រោះពន្ធពីរដ្ឋាភិបាល


MSMEs ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត នឹងទទួលបានការអនុគ្រោះពន្ធពីរដ្ឋាភិបាល
A+ A-

ភ្នំពេញ៖ សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម (MSMEs) ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ដើម្បីប្រកបអាជីវកម្មក្នុងវិស័យអាទិភាព នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារពីរាជរដ្ឋាភិបាល។ តាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ការលើកទឹកចិត្តផ្នែកពន្ធដារដល់ MSMEs នេះ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលស្ថិតក្នុងវិស័យអាទិភាព។

សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលស្ថិតក្នុងវិស័យអាទិភាព ដូចជា៖ លក់ដុំ, លក់រាយ, ជួសជុល, សេវាកម្មស្នាក់នៅ និងអាហារ, សិប្បកម្ម និងសហគមន៍កសិកម្ម នឹងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។ ចំពោះ សហគ្រាសធុនមីក្រូ បានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ, កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ការចុះបញ្ជី។

រីឯសហគ្រាសធុនតូច បានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ និងសហគ្រាសធុនមធ្យម ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៨ ត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជា៖ ពិន័យទោសទណ្ឌនិងបំណុលពន្ធពាក់ព័ន្ធនឹងអាជីវកម្ម លើការមិនបានបំពេញអនុលោមភាពកន្លងមក ក្នុងការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត។

កម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ការចុះបញ្ជី, ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ។ ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល, ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ពន្ធបន្ទាប់។

សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលទទួលបានការលើកទឹកចិត្តខាងលើ ត្រូវអនុវត្តលក្ខខណ្ឌ រួមមាន៖ ចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តតាមរយៈគេហទំព័រចុះបញ្ជីអាជីវកម្ម https://www.registrationservices.gov.kh (CamDX) ឬទៅដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ដែលមិនមែនជាការចុះបញ្ជីដោយឯកតោភាគីរបស់រដ្ឋបាលសារពើពន្ធ។ ទន្ទឹមនឹងនេះ សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ត្រូវស្ថិតនៅក្នុងវិស័យអាទិភាព នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី