SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ត្រៀមខ្លួនអនុវត្តសកម្មភាពធំៗរបស់ចិន ក្នុងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ


កម្ពុជា ត្រៀមខ្លួនអនុវត្តសកម្មភាពធំៗរបស់ចិន ក្នុងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ
A+ A-

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រនិងត្រៀមខ្លួនក្នុងការចូលអនុវត្តសកម្មភាពធំៗចំនួន៨ ដែលប្រធានាធិបតីចិន ស៊ី ជិនពីង ប្រកាសក្នុងសុន្ធរកថាបើកវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3' BRF)។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជាផងដែរ។ ក្នុងនោះ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការវិនិយោគផ្ទាល់ពីបរទេស, កំណើនសេដ្ឋកិច្ច, ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក, ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ក្នុងសុន្ធរកថាបើកវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ របស់ប្រធានាធិបតីចិន ស៊ី ជិនពីង ក្រោមមូលបទនកិច្ចប្រជុំ«កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បី ការអភិវឌ្ឍ និងវិបុលភាពរួម» ដែលបានលើកឡើងនៅចំពោះមុខថ្នាក់ដឹកនាំកំពូលមកពីជាង១៤០ប្រទេស និងអង្គការប្រមាណ៣០ ចូលរួមនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០២៣ មានសកម្មភាពធំៗចំនួន៨ ។
សកម្មភាពដែលបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសដែលចូលរួមជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិននោះ គឺការកសាងបណ្តាញតភ្ជាប់ពហុវិស័យខ្សែក្រវាត់ និងផ្លូវ, ការគាំទ្រសេដ្ឋកិច្ចពិភពលោកបើកចំហ, ការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែង, ការជំរុញការអភិវឌ្ឍបៃតង, ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការគាំទ្រការផ្លាស់ប្តូរប្រជាជន និងប្រជាជន, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលឈរលើមូលដ្ឋាននៃសុចរិតភាព និងការពង្រឹងការកសាងស្ថាប័នសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ជាលក្ខណៈអន្តរជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី