SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពងត្រីបង្កក, ប្រហិត, ឈាមទា, ពោះគោ... ដែលគ្មានគុណភាពជាង៦តោន ត្រូវបានមន្ត្រីជំនាញខេត្តកំពង់ស្ពឺ កម្ទេចចោល


ពងត្រីបង្កក, ប្រហិត, ឈាមទា, ពោះគោ... ដែលគ្មានគុណភាពជាង៦តោន ត្រូវបានមន្ត្រីជំនាញខេត្តកំពង់ស្ពឺ កម្ទេចចោល
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-15

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-15

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ពងត្រីបង្កក ប្រហិតសាច់មាន់ប្រឡាក់ម្សៅ ប្រហិត SHENGLONG ប្រហិតបន្ទះសាច់មាន់ប្រឡាក់ម្សៅ សាច់មាន់ចង្កាក់ប្រឡាក់គ្រឿង ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក ចំនួន៤៣៨កេស ស្មើនឹង៦តោន និង១៩៩គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសាខាខេត្តកំពង់ស្ពឺកម្ទេចចោល នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) ខេត្តកំពង់ស្ពឺ និងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សាច់បង្កកជាង ៦តោននេះ គឺមានសាច់បង្កកមួយចំនួនគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាព នៃប្រទេសនាំចូលនិងនាំចេញ និងការវេចខ្ចប់ការដឹកជញ្ជូន ពិសេសជាទំនិញមិនមានប្រភពច្បាស់លាស់។

សាច់បង្កកជាង ៦តោននេះ ត្រូវបានមន្ត្រី ក.ប.ប. ខេត្តកំពង់ស្ពឺ ពិនិត្យឃើញក្នុងរថយន្តម៉ាក JMC មួយគ្រឿង ដែលបានជួបឧបទ្ទវហេតុក្រឡាប់លើផ្លូវល្បឿនលឿន នាថ្ងៃទី១១ សីហា នៅភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលដឹកជញ្ជូនក្នុងទិសដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។ មន្ត្រី ក.ប.ប. បានឱ្យដឹងថា សាច់បង្កកទាំងនោះ បានកម្ទេចចោលតាមនីតិវិធី ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី