SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការដាំដើមឈើ និងសម្អាតសំរាម ជាកត្តាទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលដល់ពលរដ្ឋ


រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការដាំដើមឈើ និងសម្អាតសំរាម ជាកត្តាទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលដល់ពលរដ្ឋ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-01

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-01

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ ការសម្អាតសំរាម សំណល់ប្លាស្ទិក ការដាំដើមឈើ និងស្តារព្រៃឈើឡើងវិញ គឺជាបេសកកម្មរួមគ្នារបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលនេះជាកតា្តសំខាន់មួយនាំនូវភាពស្អាតដល់កម្ពុជា ភាពបៃតង រក្សាបានអព្យាក្រឹតកាបូន ដើម្បីស្រូបទាញភ្ញៀវទេសចរ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ផងដែរ។ នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

នាថ្ងៃបើកយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តក្រចេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអំពាវនាវពលរដ្ឋឱ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេ ដើម្បីភាពស្អាត និងបៃតងដោយចីរភាព និងជឿជាក់ថានឹងមានការចូលរួមពីពលរដ្ឋគ្រប់រូប ពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ និងសិស្សានុសិស្សមានចំនួនជិត ៨,៧លាននាក់ បានចូលរួមនៅលើប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលនេះជាភាពជោគជ័យនៃភាពស្អាតមួយជំហានរួចទៅហើយ។

ក្នុងកម្មវិធីដែលរៀបចំដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តក្រចេះ អង្គការGIZ និងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានជំរុញឱ្យពលរដ្ឋចែករំលែកយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តក្រចេះនេះ។ ការស្នើបែបនេះ គឺដើម្បីជៀសវាងការរាយប៉ាយសំរាម និងងាយស្រួលក្រុមការងារប្រមូលយកទុកឱ្យមានរបៀបរៀបរយ និងធ្វើឱ្យមូលដ្ឋាននិងសហគមន៍ស្អាត។ គួរបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ នឹងបន្តគាំទ្រយុទ្ធនាការរបស់ក្រសួងបរិស្ថាន សម្អាតអនាម័យ និងវិចខ្ចប់សម្រាម ដើម្បីសោភ័ណភាពនិងអនាម័យបរិស្ថានស្អាតនៅពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី