2024-10-05
SME News
2024-10-05
SME News
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងរ៉ែ និងថាមពល បានសម្រេចអនុគ្រោះថ្លៃអគ្គិសនីបន្ថែមទៀតដល់រោងម៉ាស៊ីនកិនស្រូវ និងឡសម្ងួតស្រូវក្នុងរដូវប្រមូលផល ដើម្បីកាត់បន្ថយចំណាយថ្លៃដើមក្នុងន័យជួយដល់កសិករ និងជំរុញដល់សង្វាក់ផលិតកម្មស្រូវអង្ករនាំចេញទៅទីផ្សារពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ នៅក្នុងវេទិកាពិភាក្សាស្តីពី«គោលនយោបាយថាមពលកម្ពុជា» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី៤ តុលាម្សិលមិញ បានប្រាប់ដល់សហគ្រាសរោងម៉ាស៊ិនកិនស្រូវ និងឡសម្ងួតស្រូវ អាចទាក់ទងទៅសមាគមម៉ាស៊ីនកិនស្រូវ និងការផ្សព្វផ្សាយរបស់អគ្គិសនីកម្ពុជាដើម្បីទទួលបានព័ត៌មានលម្អិតអំពីការបញ្ចុះថ្លៃអគ្គិសនីនេះបន្ថែមទៀត។
សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អំពី យន្តការបញ្ចុះតម្លៃអគ្គិសនីបន្ថែមនេះ ដូចតទៅ៖https://www.youtube.com/watch?v=-cVYDP1ibxE
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី