2024-08-14
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-14
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យអ្នកនាំចូល អ្នកផលិត អ្នកផ្តល់សេវាកម្មម្ហូបអាហារ ពាណិជ្ជករ និងសាធារណជន ចូលរួមពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ ឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១២ សីហា ការចូលរួមពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ នឹងទទួលបានឱកាសធ្វើពាណិជ្ជកម្ម ទិញលក់ផលិតផលនិងសេវាកម្ម និងចំណេះដឹងបន្ថែមស្តីពីទីផ្សារផលិតផលប្រទេសកូរ៉េ ពិសេសឱកាសនៃការបង្កើតបណ្តាញទីផ្សារអាជីវកម្មជាមួយវិនិយោគិនកូរ៉េ។
ពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ ឆ្នាំ២០២៤ ដែលជាពិព័រណ៍ម្ហូបអាហារធំជាងគេនៅតំបន់ហ៊ូណាំ ដោយមានទាក់ទងនឹងម្ហូបអាហារក្នុងស្រុក អាហារបំប៉នសុខភាព និងគ្រឿងម៉ាស៊ីនផលិតម្ហូបអាហារ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតគីមដេជុង ទីក្រុងក្វាងជូ នៃប្រទេសកូរ៉េ។ ចំពោះ ពាណិជ្ជករ ដែលមានបំណងចូលរួមតាំងផលិតផលនៅក្នុងពិព័រណ៍ខាងលើ គណៈកម្មការរៀបចំពិព័រណ៍ នឹងផ្តល់ជូនការឧបត្ថម្ភពិសេសរួមមាន៖ ការបញ្ចុះតម្លៃ៥០%លើស្តង់គ្រប់ប្រភេទ, សំបុត្រយន្តហោះទៅ-មកចំនួន ១សន្លឹក, កន្លែងស្នាក់នៅចំនួន ៤យប់ និងអ្នកបកប្រែរយៈពេល ៤ថ្ងៃពេញ។
អ្នកនាំចូល អ្នកផលិត អ្នកផ្តល់សេវាកម្មម្ហូបអាហារ ពាណិជ្ជករ និងសាធារណជន ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទាក់ទងតាមរយៈអ៊ីម៉ែល [email protected] ឱ្យបានមុនថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ជាកំណត់ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងមកមន្ត្រីសម្របសម្រួលតាមរយៈទូរសព្ទលេខ៖ ០១៧ ២៩៦ ៩៩២ ឬ ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected] ឬ[email protected]៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី