SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជាធាតុផ្សំសម្រាប់អ្នកកាសែតយកទៅអនុវត្ត ដើម្បីជៀសផុតពីការល្មើសច្បាប់ និងទោសព្រហ្មទណ្ឌ


«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជាធាតុផ្សំសម្រាប់អ្នកកាសែតយកទៅអនុវត្ត ដើម្បីជៀសផុតពីការល្មើសច្បាប់ និងទោសព្រហ្មទណ្ឌ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-08

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» មិនមែនជារនាំងការពារច្បាប់ដល់អ្នកសារព័ត៌មានឡើយ ប៉ុន្តែជាធាតុផ្សំសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីជៀសផុតពីការល្មើសច្បាប់ និងទោសព្រហ្មទណ្ឌជាដើម។ នេះជាការលើកឡើងរបស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាជាផ្លូវការ។

ឯកឧត្ដម នេត្រ ភក្ត្រា បន្តមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ថា បច្ចុប្បន្ន ចំនួនអង្គភាពសារព័ត៌មានអនឡាញបានកើនឡើងយ៉ាងខ្លាំង ដែលបង្ហាញពីភាពប្រសើរឡើងនៃស្ថានភាពសេរីភាពសារព័ត៌មាន និងសាធារណៈមតិនៅកម្ពុជា។ ប៉ុន្តែអ្នកសារព័ត៌មាននៅតាមអង្គភាពសារព័ត៌មានអនឡាញទាំងនោះ ពុំសូវបានយល់ និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននោះទេ ដែលជាហេតុធ្វើឱ្យក្រសួងព័ត៌មានបង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដើម្បីឱ្យអ្នកកាសែតទាំងអស់ អាចពង្រឹងវិជ្ជាជីវៈរបស់ខ្លួន និងពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានចងក្រងឡើងដោយសម្រង់មតិភាគច្រើនពីសំណាក់អ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើជាឯកសារគោលមួយសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់នៅកម្ពុជា គោរព និងអនុវត្តតាម។ ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមិនបង្ខិតបង្ខំឱ្យអ្នកសារព័ត៌មាន ត្រូវតែអនុវត្តតាមដូចច្បាប់នោះទេ ប៉ុន្តែជាធម្មនុញ្ញមួយមានលក្ខណៈសម្របសម្រួលនិងទន់ភ្លន់ ដែលអនុញ្ញាតឱ្យអង្គការ សមាគម និងអង្គភាពសារព័ត៌មាននានា អាចតាក់តែងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អនុវត្តក្នុងស្ថាប័នខ្លួនស្របទៅតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី