SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សាលាតិចណូ កំពុងសិក្សាលើឧបករណ៍ស្ទាក់ចាប់សំរាម ដែលដើរដោយថាមពលព្រះអាទិត្យ ដើម្បីដាក់តាមប្រឡាយទឹកកខ្វក់


សាលាតិចណូ កំពុងសិក្សាលើឧបករណ៍ស្ទាក់ចាប់សំរាម ដែលដើរដោយថាមពលព្រះអាទិត្យ ដើម្បីដាក់តាមប្រឡាយទឹកកខ្វក់
A+ A-

ភ្នំពេញ៖ មន្ទីរពិសោធន៍បរិស្ថានទឹក (WE Lab) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានសិក្សា និងអភិវឌ្ឍន៍ឧបករណ៍ស្ទាក់សំណល់រឹងដែលមានពពុះខ្យល់ ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីដាក់នៅតាមប្រឡាយទឹកកខ្វក់ ដែលហូរចូលសមុទ្រ។ ការសិក្សាអន្ទាក់សំរាមនេះ គឺដើម្បីឆ្លើយតបទៅស្ថានភាពបច្ចុប្បន្ន ដែលមានកំណើនប្រើប្រាស់ប្លាស្ទិករាល់ថ្ងៃ និងការទុកដាក់សំរាមមិនបានត្រឹមត្រូវនៅឡើយ។

ការសិក្សា និងអភិវឌ្ឍន៍ឧបករណ៍ស្ទាក់សំណល់រឹងនេះ បានផ្តោតលើការស្រាវជ្រាវអំពីបរិមាណម៉ាក្រូ និងមីក្រូប្លាស្ទិកនៅក្នុងប្រឡាយទឹកកខ្វក់, ការសាកល្បង និងតេស្តនៅក្នុងមន្ទីរពិសោធន៍ និងការធ្វើតេស្តជាក់ស្តែងនៅក្នុងប្រឡាយទឹកកខ្វក់ នៅខេត្តព្រះសីហនុ។ ឧបករណ៍ស្ទាក់សំណល់រឹង ឬអន្ទាក់សំរាមដែលភ្ជាប់ដោយប្រព័ន្ធពពុះខ្យល់នេះ គឺដំណើរការដោយកម្លាំងនៃពពុះខ្យល់ និងមានសមត្ថភាពរុញសំរាមទៅកៀនដើម្បីចូលទៅក្នុងកន្រ្តកសំរាម និងសន្ទួចលើកកន្រ្តកសំរាមចេញពីទឹកឡើងមកលើគោកផងដែរ។

តាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ការទុកដាក់សំរាមរាយប៉ាយរបស់ពលរដ្ឋលើគំនរសំរាមមួយចំនួន ត្រូវបានធ្លាក់ចូលទៅក្នុងទឹក រួចហូរចូលទៅកាន់សមុទ្រ។ ប្លាស្ទិកទាំងនោះ បានក្លាយជាបញ្ហាប្រឈមដោយវាបានបំប្លែងខ្លួនទៅជាបំណែកតូចៗ (មីក្រូប្លាស្ទិក) ចូលមកក្នុងខ្សែចង្វាក់អាហាររបស់ពលរដ្ឋ។ មន្ទីរពិសោធន៍បរិស្ថានទឹក រំពឹងថាអន្ទាក់សំរាមពពុះខ្យល់នេះ នឹងផ្ដល់ភាពងាយស្រួលក្នុងការប្រមូលសំរាមចេញពីក្នុងទឹក និងផ្តល់ជាដំណោះស្រាយមួយដែលមានសក្តានុភាពក្នុងការកាត់បន្ថយសំណល់រឹងពីក្នុងទឹកឱ្យមានប្រសិទ្ធភាពផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី