2024-07-28
គន ម៉េងហុង
2024-07-28
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុ ដើម្បីបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានកំណត់យកវិស័យទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការផ្តល់ហិរញ្ញប្បទាន។
ពាក់ព័ន្ធនឹងវិស័យទឹកស្អាតនេះ ធនាគារក៏បានអនុម័តកម្ចីដែលមានការប្រាក់ទាបប្រមាណ ១៤លានដុល្លាររួចហើយ ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជន។ ជាមួយគ្នានេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏បានបញ្ជាក់ថា ស្ថាប័នហិរញ្ញវត្ថុសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធានាប្រាក់កម្ចីសរុបប្រមាណ ២០១លានដុល្លារ ដោយមួយផ្នែកបានគាំទ្រដល់វិស័យទឹកស្អាត។
ក្នុងវេទិការទឹកស្អាតកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា រដ្ឋបានផ្តល់វិសាលភាពទូលំទូលាយដល់វិស័យឯកជន ឱ្យចូលរួមផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយការផ្គត់ផ្គង់ទឹកស្អាតដែលអាចជឿទុកចិត្តបាន សម្រាប់តម្រូវការប្រចាំថ្ងៃ ត្រូវគាំទ្រដល់សុខភាពសាធារណៈ សម្រាប់ទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម។ ក្នុងវេទិការនេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជនទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេសពង្រឹងសមត្ថភាពបច្ចេកទេស និងអនុលោមភាព ដើម្បីលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាទឹកស្អាតទូទាំងប្រទេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី