2024-07-12
ទូច សូរិយា
2024-07-12
ទូច សូរិយា
ភ្នំពេញ៖ ការបណ្តុះបណ្តាលជំនាញសិក្សា និងអាជីព របស់អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព(MACA) ដល់សិស្សានុសិស្សចំនួន ៣៥០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក ជួយឱ្យពួកគាត់ទទួលបានព័ត៌មាននិងចំណេះដឹងបន្ថែមអំពីជម្រើសជំនាញសិក្សា ដើម្បីឈានទៅចាប់យកអាជីពសមរម្យនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ MACA នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
កម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព របស់ MACA ដែលរៀបចំនៅវិទ្យាល័យហ៊ុនសែន ជើងឆ្នុក ក្នុងខេត្តកំពង់ចាមនេះ គឺដើម្បីបង្កើនការយល់ដឹងដល់សិស្សានុសិស្សអំពីសារសំខាន់ នៃការជ្រើសរើសជំនាញសិក្សា និងអាជីពដែលត្រូវនឹងទេពកោសល្យ និងចំណាប់អារម្មណ៍របស់ពួកគេ។ កម្មវិធីនេះ ក៏នឹងបង្កើនចំណេះដឹងពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថលដល់យុវជនខ្មែរជំនាន់ក្រោយ ក្នុងការបង្កើនសមត្ថភាព និងគុណភាពដែលជាកំលាំងស្នូលរបស់ជាតិ ឱ្យទាន់បរិបទបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដើម្បីចូលរួមក្នុងការដឹកនាំនៅតាមបណ្តាគ្រប់វិស័យទាំងអស់នៅកម្ពុជា។
MACA បានបញ្ជាក់ថា កម្មវិធីស្តីពីជំនាញសិក្សា និងអាជីពនេះ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាសិក្ខាសាលាផ្ទាល់ជាមួយសិស្សានុសិស្ស ចំពោះមាតិកាសំខាន់ៗរបស់កម្មវិធី នឹងត្រូវបានដកស្រង់ខ្លីៗយកទៅផ្សព្វផ្សាយក្នុងទម្រង់ឌីជីថលតាមបណ្តាញទំនាក់ទំនងសង្គម ដែលរំពឹងថានឹងទទួលបានការចូលមើលយ៉ាងតិច ១លាននាក់។ គួរជម្រាបថា MACA គឺជាអង្គការដែលមិនស្វែងរកប្រាក់ចំណេញ និងជួយការងារសង្គម ដើម្បីជួយតម្រង់ទិសដល់សិស្សានុសិស្ស និងយុវជននៅក្នុងប្រទេសកម្ពុជា អាចជ្រើសរើសជំនាញ និងអាជីពឱ្យបានសមរម្យ និងត្រឹមត្រូវតាមចំណង់ចំណូលចិត្ត ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី