SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារពិភពលោក រួមចំណែកពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនខ្មែរ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច


ធនាគារពិភពលោក រួមចំណែកពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនខ្មែរ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ភាពជាដៃគូជាមួយធនាគារពិភពលោក បាននិងកំពុងគាំទ្រកម្ពុជាឱ្យពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច។ តាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា បច្ចុប្បន្ន ធនាគារពិភពលោក កំពុងផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងឧស្សាហកម្ម លើការងារនិយ័តកម្ម និងឧត្តមានុវត្តថ្មីៗ ក្នុងការគ្រប់គ្រងវិស័យទឹកស្អាតផងដែរ។

ក្នុងជំនួបពិភាក្សាជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកសម្រាប់កម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានអរគុណដល់ធនាគារពិភពលោក ដែលបានបន្តគាំទ្រកម្ពុជាលើវិស័យជាច្រើន ជាពិសេសវិស័យទឹកស្អាត។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានសារសំខាន់នៃគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងការជំរុញការអភិវឌ្ឍវិស័យទឹកស្អាត គឺគាំទ្រកំណើនប្រកបដោយចីរភាព។

លោកស្រី Anna Wellenstein បានបញ្ជាក់ថា ធនាគារពិភពលោក ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ លោកស្រី Anna Wellenstein បានបន្តថា ក្រោមគម្រោង «ទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នានៅកម្ពុជា» (WASAC) ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក ចំពោះរដ្ឋាករទឹកចំនួនបី គឺរដ្ឋាករទឹកបាត់ដំបង ពោធិ៍សាត់ និងមណ្ឌលគិរី នឹងទទួលបានការគាំទ្រដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន។

ក្នុងជំនួបខាងលើ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា កម្ពុជាបានជួបប្រទះនូវបញ្ហាប្រឈមក្នុងរដូវប្រាំងកន្លងមក ពិសេសការបាត់បង់ប្រភពទឹកក្នុងតំបន់មួយចំនួន ដែលបង្កឱ្យមានបញ្ហាខ្វះទឹកដើម្បីផលិតទឹកស្អាត។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ក្រសួងកំពុងសហការជាមួយដៃគូ ដើម្បីរៀបចំផែនការមេវិស័យទឹកស្អាតសម្រាប់ខេត្តអាទិភាពមួយចំនួន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី