SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់! មកដឹងចំណុចសំខាន់ៗ ដែលស្ថាប័នហិរញ្ញវត្ថុពិនិត្យមុននឹងផ្តល់កម្ចីឱ្យម្ចាស់អាជីវកម្ម


តស់! មកដឹងចំណុចសំខាន់ៗ ដែលស្ថាប័នហិរញ្ញវត្ថុពិនិត្យមុននឹងផ្តល់កម្ចីឱ្យម្ចាស់អាជីវកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ជាធម្មតា សាធារណជន ឬម្ចាស់អាជីវកម្មអាចទទួលប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយបាន គឺតែងតែត្រូវបានស្ថាប័នហិរញ្ញវត្ថុពិនិត្យទៅលើព័ត៌មានសំខាន់ៗមួយចំនួនជាមុនសិន។ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះផ្សាយថា ព័ត៌មានសំខាន់ៗដែលស្ថាប័នហិរញ្ញវត្ថុតែងតែត្រួតពិនិត្យទៅលើសាធារណជន ឬម្ចាស់អាជីវកម្មដែលស្នើសុំកម្ចីនោះ មានដូចខាងក្រោម៖

ចរិតលក្ខណៈរបស់អ្នកខ្ចី និងប្រវត្តិឥណទាន ដែលរួមមានប្រវត្តិនៃការសងត្រឡប់ សុចរិតភាព ទំនួលខុសត្រូវ ដើម្បីវាយតម្លៃពីភាពគួរឱ្យទុកចិត្តបានរបស់អ្នកខ្ចី។ ទ្រព្យធានា គឺលើបរិមាណ និងតម្លៃទ្រព្យធានា មានដូចជា ផ្ទះ ដី ឬឡាន ដើម្បីការពារពីការខាតបង់ ក្នុងករណីក្រុមហ៊ុនអាជីវកម្មរបស់អ្នកខ្ចីមិនអាចសងត្រឡប់បាន។ សមត្ថភាពសងត្រឡប់ ដែលអាចបញ្ជាក់បាន តាមរយៈផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន។

ព័ត៌មានសំខាន់មួយទៀត ដែលស្ថាប័នហិរញ្ញវត្ថុចាំបាច់ពិនិត្យលើអ្នកកម្ចីជាមុននោះគឺ ដើមទុនវិនិយោគក្នុងអាជីវកម្ម ទ្រព្យដែលអាចលក់ហើយបម្លែងជាប្រាក់ភ្លាមៗ ព្រមទាំងប្រភពចំណូលជាដើម។ លក្ខខណ្ឌក៏ជាចំណុចសំខាន់ សំដៅលើគោលបំណងនៃកម្ចី និងទំហំកម្ចីដែលសមស្រប និងលក្ខខណ្ឌឥណទានមុននិងក្រោយបញ្ចេញឥណទាន។ លើសពីនេះ ធនាគារនឹងវាយតម្លៃទៅលើផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុដែលច្បាស់លាស់របស់លោកអ្នកផងដែរ។

CGCC បញ្ជាក់កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ថា ម្ចាស់អាជីវកម្ម ដែលមិនមានទ្រព្យធានា ឬមិនគ្រប់គ្រាន់ អាចទំនាក់ទំនងឱ្យ CGCC ផ្តល់ការធានាដែលដើរតួជំនួសឱ្យទ្រព្យធានាទៅកាន់ធនាគារបាន។ សូមជម្រាបថា CGCC គឺជាសាជីវកម្មធានាឥណទានដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដល់អាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី