2024-05-30
ទូច សូរិយា
2024-05-30
ទូច សូរិយា
ភ្នំពេញ៖ ត្រីសាលម៉ុន ត្រីធូណា ប្រហិត និងសាច់បង្កកខូចគុណភាពចំនួន ៦ ៩៦៨គីឡូក្រាម ត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាប និងដុតកម្ទេចចោល នៅថ្ងៃទី២៤- ២៥ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៦ ឧសភា។
អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា សាច់បង្កកដែលខូចគុណភាពជិត ៧តោននេះ គឺមានចំនួន ២ករណី។ ករណីទី១ ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករជ្រៃធំ និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់បាននៅយប់ថ្ងៃទី២៤ ឧសភា នៅភូមិសាស្ត្រសំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ចំនួន ៦ ០៥០គីឡូក្រាម។ សាច់បង្កកចំនួន ៦ ០៥០គីឡូក្រាមនេះ ឃាត់បាននៅពេលដឹកជញ្ជូនតាមទូកយន្ត ១គ្រឿង ចូលពីត្រើយខាងកើតទន្លេបាសាក់ មានដូចជា៖ បំណែកសាច់ក្របីបង្កក ២ ១០០គីឡូក្រាម, ឆ្អឹងជំនីជ្រូកបង្កក ៣ ៤០០គីឡូក្រាម និងសាច់មឹកបង្កក ៥៥០គីឡូក្រាម។
ចំពោះ ករណីទី២ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកណ្តាល ឃាត់បាន នៅថ្ងៃទី២៥ ឧសភា ក្នុងភូមិសាស្ត្រឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ចំនួន ៩១៨គីឡូក្រាម។ សាច់បង្កកដែលមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកណ្តាលឃាត់បាននេះ រួមមាន៖ ត្រីសាលម៉ុនក្លាសេ ៨១០គីឡូក្រាម, ត្រីធូណាក្លាសេ ៤០គីឡូក្រាម និងប្រហិតសាច់ក្ដាមក្លាសេ ៦៨គីឡូក្រាម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី