2024-05-27
ទូច សូរិយា
2024-05-27
ទូច សូរិយា
ភ្នំពេញ៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្តាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់២ សាខាគយនិងរដ្ឋាករខេត្តកណ្តាល បានត្រួតពិនិត្យ និងឃាត់បានសាច់បង្កកនាំចូលតាមច្រកជ្រៃធំ សរុបចំនួន ៦ ០៥០គីឡូក្រាម ដែលដឹកជញ្ជូនមិនតាមលក្ខណៈស្តង់ដារបច្ចេកទេស និងខូចគុណភាព។
តាមការចុះផ្សាយរបស់ ក.ប.ប. នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ សាច់បង្កកជាង ៦តោនដែលខូចគុណភាពនេះ មានដូចជា៖ សាច់ក្របីបង្កក ម៉ាក CORAL ចំនួន១០០កេស ស្មើនឹង ២ ១០០គីឡូក្រាម ដែលមានប្រភពប្រទេសឥណ្ឌា, សាច់ជ្រូកបង្កកម៉ាក APK ចំនួន២០០កេស ស្មើនឹង ៣ ៤០០គីឡូក្រាម ប្រភពប្រទេសរុស្សី និងមឹកបង្កក ម៉ាក FRESH ចំនួន៥០កេស ស្មើនឹង ៥៥០គីឡូក្រាម ដែលនាំមកពីប្រទេសចិន។
គួរបញ្ជាក់ថា សាច់បង្កកជាង ៦តោននេះ ត្រូវបានមន្ត្រីជំនាញ ក.ប.ប. និងស្ថាប័នពាក់ព័ន្ធ ដុតកម្ទេចចោលតាមនីតិវិធី ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ប្រសិនបើផលិតផលសាច់បង្កកទាំងនោះបានលក់នៅលើទីផ្សារ នៅក្នុងបរិវេណការិយាល័យគយនិងរដ្ឋាករជ្រៃធំ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី