SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អគ្គិសនីកម្ពុជា ប្រាប់ពីមូលហេតុដែលការប្រើថាមពលអគ្គិសនីកើនឡើងច្រើន នារដូវក្តៅ


អគ្គិសនីកម្ពុជា ប្រាប់ពីមូលហេតុដែលការប្រើថាមពលអគ្គិសនីកើនឡើងច្រើន នារដូវក្តៅ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានពន្យល់ពីការប្រើថាមពលអគ្គិសនីកើនឡើងច្រើននារដូវក្តៅ ដោយចន្លោះពីខែមីនា ដល់ ខែឧសភា គឺបរិមាណប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋមានការកើនឡើង ដែលធ្វើឱ្យប្រព័ន្ធផលិតកម្មរបស់អគ្គិសនីកម្ពុជា ក៏កើនឡើងផងដែរ។

បើតាមការចុះផ្សាយរបស់អគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា កំណើនបរិមាណកើនឡើងនេះ គឺធម្មតាដូចរដូវក្តៅឆ្នាំកន្លងទៅតាមកំណើននៃការប្រើប្រាស់របស់ប្រជាពលេដ្ឋ។ ជាមួយគ្នានេះ អគ្គិសនីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋមួយចំនួនតូច កុំឱ្យប្រើប្រាស់ប្រព័ន្ធសង្គម Facebook ផ្សព្វផ្សាយពីកំណើនថាមពលប្រើប្រាស់ ដែលមិនបានពិនិត្យមើលច្បាស់លាស់លើការប្រើប្រាស់របស់ខ្លួន។ ការបង្ហោះតាមបណ្តាញសង្គម Facebookនេះ មិនមែនជាដំណោះស្រាយនោះទេ តែវាធ្វើឱ្យប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់អគ្គិសនីកម្ពុជាដែលខិតខំបម្រើសេវាផ្គត់ផ្គង់។

ប្រសិនបើប្រជាពលរដ្ឋ មានចម្ងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនីមានការកើនឡើងមិនប្រក្រតី អាចមកកាន់បណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះរបស់អគ្គិសនីកម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ «អគ្គិសនីកម្ពុជា-EDC» ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជា តាមរយៈលេខទូរសព្ទ ១២៩៨ ដើម្បីឱ្យអគ្គិសនីកម្ពុជា ចុះត្រួតពិនិត្យប្រព័ន្ធនាឡិកាស្ទង់ជូនដោយឥតគិតថ្លៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី