SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពន្ធដា ប្រាប់ពីវិធីសាស្រ្ត និងការត្រៀមបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ មិថុនា ខាងមុខ!


ពន្ធដា ប្រាប់ពីវិធីសាស្រ្ត និងការត្រៀមបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ មិថុនា ខាងមុខ!
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវខិត្តប័ណ្ណ ស្តីពី ពន្ធលើមធ្យោបាយដឹកជញ្ជូន ដើម្បីឱ្យអ្នកជាប់ពន្ធឈ្វេងយល់កាន់តែច្បាស់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ពិសេស ដើម្បីត្រៀមប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃទី២៣ ឧសភា។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធលើមធ្យោបាយដឹកជញ្ជូន គឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ចូនគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ដែលជាអាទិ៍ រួមមាន៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ឺមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។

អគ្គនាយកដ្ឋានពន្ធដារ បានលើកយកចំណុចសំខាន់ៗ នូវក្នុងខិត្តប័ណ្ណស្ដីពីពន្ធលើមធ្យោបាយដឹកជញ្ជូននោះ រួមមាន៖ កម្មវត្ថុពន្ធ និងនិយមន័យពាក្យគន្លឹះសំខាន់ៗ, ការលើកលែងពន្ធ, អត្រាពន្ធ និងការគណនាប្រាក់ពន្ធ, កាតព្វកិច្ច និងបែបបទនៃការប្រកាសនិងបង់ប្រាក់ពន្ធ, ឯកសារភ្ជាប់សម្រាប់ការចុះបញ្ជីឬធ្វើបច្ចុប្បន្នភាពយានយន្ត និងរបៀបប្រើប្រាស់កម្មវិធីគណនាពន្ធលើមធ្យោបាយដឹកជញ្ចូន (GDT Means of Transportation Tax Calculation)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី