2024-05-17
គិត បុប្ផា
2024-05-17
គិត បុប្ផា
ភ្នំពេញ៖ វិនិយោគិនកូរ៉េ បានវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារ ខណៈដែលក្នុងឆ្នាំ២០២៣ មានប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩។ ក្នុងឆ្នាំ២០២៣ដដែល ទំហំពាណិជ្ជកម្មទ្វេភាគីមានសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១។ លទ្ធផលនេះ បង្ហាញថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា។
ទំហំវិនិយោគ និងពាណិជ្ជកម្មទេ្វភាគីនេះ ទទួលបានផលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) ដែលកម្ពុជា-កូរ៉េ ចុះជាធរមានកាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ កិច្ចព្រមព្រៀង CKFTA បានផ្តល់ភាពងាយស្រួលដល់វិនិយោគិនកូរ៉េ ក្នុងការបណ្តាក់ទុន និងនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលផ្តល់លក្ខខណ្ឌពិសេសជាច្រើនសម្រួលដល់វិនិយោគិន។
ការលើកឡើងពីទំហំវិនិយោគ និងពាណិជ្ជកម្មនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានវិនិយោគិនកម្ពុជា និងកូរ៉េ ចូលរួមសរុបជាង ៣០០នាក់ តំណាងឱ្យ ១៩៨ក្រុមហ៊ុន ដែលធ្វើនៅទីក្រុងសេអ៊ូល នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។
សូមជ្រាបផងដែរថា សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ការបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១៥ របស់សម្តេចធិបតី នាពេលនេះ ក្នុងគោលបំណងបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកលដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី