2023-09-25
SME News
2023-09-25
SME News
ភ្នំពេញ៖ តាមរយៈវិទ្យាស្ថានជំនាញរបស់ក្រសួងការងារ មានផ្តល់វគ្គបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្ម, បុគ្គលិក និងយុវជន ស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនានា។ ការផ្តល់វគ្គបណ្តុះបណ្តាលដែលជួយពង្រឹងសមត្ថភាពបន្ថែមនោះ មិនត្រូវបានគិតថ្លៃឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយនឹងប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា បានឱ្យដឹងថា ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព រួមទាំងបុគ្គលិកដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន អាចចូលរួមសិក្សាទាំងនោះនៅគ្រប់ទីតាំងនានា ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីការងារបញ្ជាក់ថា មានភាពបត់បែនខ្ពស់ មានកម្រិតស្តង់ដា ដែលសិក្ខាកាមអាចសិក្សាបាននៅពេលយប់ ឬចុងសប្តាហ៍បាន។
ការផ្តល់វគ្គបណ្តុះបណ្តាលដែលទាក់ទងនឹងសហគ្រិនភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនានា តាមរយៈវិទ្យាស្ថានជំនាញរបស់ក្រសួងការងារនោះ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ គោលនយោបាយនោះ ផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់ជីវកម្មលក្ខណៈគ្រួសារ ឬសហគ្រាសខ្នាតតូច ឬអ្នកប្រកបអាជីវកម្មផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតូចតាច ដើម្បីអាចពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឲ្យក្លាយទៅជាអាជីវកម្មផ្លូវការ និងមានស្តង់ដារ។
នាជំនួបដែលធ្វើនៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសមាគមសហគ្រិនស្ត្រី ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ ត្រៀមស្វែងរកចំណុច ឬបញ្ហារួមរបស់វិស័យឯកជន ដើម្បីលើកឱ្យរដ្ឋាភិបាលដោះស្រាយឱ្យចំគោលដៅ ក្នុងវេទិការដ្ឋនិងឯកជន ដែលគ្រោងនឹងធ្វើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី