2024-04-29
គិត បុប្ផា
2024-04-29
គិត បុប្ផា
ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំការតាំងពិព័រណ៍ «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផលខ្មែរ» រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយកសិផលខ្មែរដល់សាធារណជន និងផ្តល់ឱកាសឱ្យអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ មានលទ្ធភាពក្នុងការស្វែងរកទីផ្សារទិញ-លក់ កសិផលខ្មែរកាន់តែទូលំទូលាយ។
ការតាំងពិព័រណ៍ និងវេទិកាពិភាក្សា ដែលនឹងរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងចុងភៅម្ហូបការផងដែរ។ បើសិនក្រុមហ៊ុននាំចេញ-នាំចូលផលិតផល កសិកម្ម និងអ្នកពាក់ព័ន្ធ មានបំណងចូលរួមក្នុងការតាំងពិព័រណ៍ ឬសាកសួរព័ត៌មានបន្ថែម អាចទំនាក់ទំនងមកអគ្គនាយកដ្ឋានកសិកម្ម ត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ តាមរយៈលេខទូរសព្ទ ០១២ ២៧៧ ៥៥៩ និង០១២ ៥១៤ ១៣១។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួងអគ្គនាយកដ្ឋានកសិកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី