2024-04-26
គិត បុប្ផា
2024-04-26
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើគម្រោងសិក្សាស្រាវជ្រាវអភិវឌ្ឍន៍របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា នឹងក្លាយជាចំណែកនៃកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យឈានឆ្ពោះសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ក្នុងជំនួបរវាងឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងតំណាងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន លោកស្រី Zhang Jianhua អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានវិនិយោគបរទេស បានពិភាក្សាអំពីផែនការសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលរួមចំណែកដល់ការពង្រឹង និងពង្រីកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន។
ក្នុងជំនួបដដែល ភាគីទាំងពីរក៏បានឯកភាពលើផែនការសហប្រតិបត្តិការគម្រោងសិក្សាស្រាវជ្រាវអភិវឌ្ឍន៍របៀងខាងលើ ឱ្យមានភាពប្រទាក់ក្រឡាជាមួយយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាឯកសារគោលនយោបាយជាតិសំខាន់ៗ ដែលអាចធានានូវប្រសិទ្ធភាព, ប្រសិទ្ធផល និងផលវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាសមិទ្ធផលដែលកើតចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន, និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីយន្តការការងារចម្រុះលើការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី