2024-04-24
គិត បុប្ផា
2024-04-24
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា-ចិន បានចុះហត្ថលេខា(MOU) លើឯកសារចំនួន៣ ទាក់ទងនឹងគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ការអភិវឌ្ឍកសិកម្ម និងលក្ខខណ្ឌនៃការនាំចេញចំណីឆ្កែ ពីកម្ពុជាទៅចិន។ ការចុះ MOUនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
បើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកសារទាំង៣ ដែលចុះ MOU នោះ មានលិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២, វិញ្ញាបនបត្រប្រគល់-ទទួល នៃគម្រោងផែនការមេអភិវឌ្ឍន៏កសិកម្មកម្ពុជា និងពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌអនាម័យនៃផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេច ដែលធ្វើពីស្បែកគោសម្រាប់នាំចេញពីកម្ពុជាទៅចិន។
ក្រៅពីការចុះ MOU ក្នុងកិច្ចប្រជុំលើកទី៧នេះ ក៏មានពិធីប្រគល់ និងទទួលសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ដែលនិពន្ធដោយលោក ជីវ តាក្វាន់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី៧ ដែលមានការចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន បានពិភាក្សាលើការបង្កើនទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅកិច្ចការងារសំខាន់ៗមួយចំនួនផ្សេងទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី