2024-04-21
គិត បុប្ផា
2024-04-21
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបើកសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»នេះ នឹងបង្កើតឡើង ដើម្បីតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ក្រសួងព័ត៌មាន នឹងបង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដោយហេតុនៅកម្ពុជា មានភាពស្រពិចស្រពិល និងកង្វះភាពសុខុដុមនីយកម្មក្នុងការកំណត់ក្រមសីលធម៌វិជ្ជាជីវៈរួមមួយ សម្រាប់អ្នកសារព័ត៌មាន មូលហេតុការប្រកាន់ជំហររៀងៗខ្លួនរបស់ស្ថាប័ន។ ភាពស្រពិចស្រពិលនិងកង្វះខាតនេះ កម្ពុជា ចាំបាច់ត្រូវរៀបចំឡើងគោលការណ៍រួមមួយ ស្តីពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ដើម្បីទំនួលខុសត្រូវវិជ្ជាជីវៈ និងសេរីភាពបញ្ចេញមតិសារព័ត៌មាន នៅកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងក្នុងសិក្ខាសាលានោះថា ធម្មនុញ្ញនេះ នឹងរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាព សមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។ គួរបញ្ជាក់ថា សិក្ខាសាលាខាងលើ មានអ្នកចូលរួមសរុបចំនួន ៣២៥នាក់ ក្នុងនោះមានអ្នកសារព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី