2024-04-21
ទូច សូរិយា
2024-04-21
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជ្រមុជទឹកនៅតំបន់កោះអាចម៍សេះ ដែលសម្បូរទៅដោយស្មៅសមុទ្រ ដើម្បីពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្រ របស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
ក្នុងការចុះផ្សាយដដែល បានបញ្ជាក់ថា ស្មៅសមុទ្រដែលលូតលាស់នៅតំបន់កោះអាចម៍សេះ ដែលស្ថិតក្នុងខេត្តកែប បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដ៏ប្រសើរសម្រាប់ពពួកសត្វគ្រប់ប្រភេទ ជាពិសេសសម្រាប់សត្វជ្រូកទឹកដែលចាប់ផ្ដើមលេចមុខឡើងវិញនៅតំបន់នេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានលើកឡើងថា ការងាររបស់អង្គការ MCC សហការជាមួយរដ្ឋបាលជលផល បានរួមចំណែកជួយស្ដារឡើងវិញនូវធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្រ។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក៏បានផ្ដល់អនុសាសន៍ដល់អង្គការ MCC បន្តអនុវត្តការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងត្រូវសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ដើម្បីនិរន្ដរភាពនៃធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី