2024-04-12
គិត បុប្ផា
2024-04-12
គិត បុប្ផា
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ ផ្តល់ជំនួយឥតសំណង ១១លានដុល្លារ ដើម្បីជួយកសាងមន្ទីរពេទ្យបង្អែកដង្កោនៅកម្ពុជា។ បើតាមការចុះផ្សាយរបស់ KOICA នាថ្ងៃទី៦ មេសា ជំនួយនេះ ផ្តល់ឱ្យកម្ពុជាក្នុងគោលដៅលើកកម្ពស់សេវាសុខាភិបាលសាធារណៈដល់ប្រជាពលរដ្ឋកម្ពុជា ពិសេស គឺប្រជាពលរដ្ឋនៅខណ្ឌដង្កោ។
គម្រោង ដែលអនុវត្តក្នុងរយៈពេលប្រាំមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ នឹងប្រែក្លាយមន្ទីរពេទ្យបង្អែកដង្កោបច្ចុប្បន្ន ទៅជាមន្ទីរពេទ្យទំនើប CPA 2 បំពាក់ដោយបច្ចេកវិទ្យាទំនើប និងបុគ្គលិកជំនាញថែទាំសុខភាពដែលមានសមត្ថភាពខ្ពស់។ មន្ទីរពេទ្យទំនើប CPA 2 នេះ នឹងពង្រីកការផ្តល់សេវាកាន់តែទូលំទូលាយ រួមមាន៖ ការវះកាត់កម្រិតមធ្យម ការថែទាំសុខភាពមាតា និងទារកជាដើម ដែលធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព សម្រាប់អ្នករស់នៅក្នុងខណ្ឌដង្កោ និងតំបន់ជុំវិញ។
គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សាស្តីពី «គម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ» បានធ្វើឡើងនាថ្ងៃទី៥ មេសា រវាងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី Yung Yeon SHIN អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី