SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរពីការរក្សាទំនៀមទម្លាប់ប្រណាំងរទេះសាឡីគោលឿនរបស់អ្នកភូមិ


សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរពីការរក្សាទំនៀមទម្លាប់ប្រណាំងរទេះសាឡីគោលឿនរបស់អ្នកភូមិ
A+ A-

ភ្នំពេញ៖ ពិធីប្រណាំងរទេះសាឡីគោលឿន ដែលបានរៀបចំកាលពីថ្ងៃទី៧ មេសានេះ នៅបរិវេណរបស់ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរកឃើញម្ចាស់ជ័យលាភីក្នុងចំណោម៥០គូ ដែលបានចូលរួមប្រកួត។ ការរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានរក្សានូវទំនៀមទម្លាប់មួយនេះ របស់អ្នកស្រុកអ្នកភូមិ។

ពិធីប្រណាំងរទេះសាឡីគោលឿន ដែលមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករនេះ បានប្រារព្ធធ្វើនៅបរិវេណរបស់ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចំនួនសរុប៥០គូ ចូលរួមប្រកួតក្នុងឆ្នាំ២០២៤នេះ ដោយក្នុងនោះ គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។

ពិធីប្រណាំងរទេះសាឡីគោលឿន បានរកឃើញម្ចាស់ជ័យលាភីសម្រាប់គូធំ លេខ១ បានទៅលើខេត្តកំពង់ចាម, លេខ២ ខេត្តកំពង់ស្ពឺ ខណៈដែលរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ៣។ ចំពោះ គោគូតូច សម្រាប់លេខ១ស្ទួន បានទៅលើខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ខណៈដែលលេខ៣ គឺមកពីរាជធានីភ្នំពេញ។

ប្រវត្តិនៃពិធីនេះ ដែលរទេះសាឡីគោ កាលពីដើមឡើយត្រូវបានប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី