2023-09-18
SME News
2023-09-18
SME News
ភ្នំពេញ៖ កម្ពុជា បានយកផលិតផលជាតិជាច្រើនប្រភេទ ដាក់តាំងបង្ហាញនៅក្នុងកម្មវិធី«ពិព័រណ៍អាស៊ាន-ចិន លើកទី២០» រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែកញ្ញា ២០២៣នេះ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ នាពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលថ្លែងសន្ទរកឋា និងនិងកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍កម្ពុជា និងសម្ពោធពន្លាជាតិកម្ពុជា ព្រមទាំងចូលរួមទស្សនាផលិតផលជាច្រើនរបស់កម្ពុជាក្នុងពិព័រណ៍ផងដែរ។
ចំពោះការតាំងពិព័រណ៌នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍អាស៊ាន-ចិន លើកទី២០ ដែលកម្ពុជាបានប្រឹងប្រែងសហការគ្នារវាងក្រសួងពាណិជ្ជកម្ម និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផងនោះ គឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ។ ការរៀបចំស្តង់ពិព័រណ៍ និងពន្លាជាតិ ព្រមទាំងបាននាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធី«ពិព័រណ៍អាស៊ាន-ចិន លើកទី២០» បានបង្ហាញដល់ប្រជាជនបរទេសឱ្យបានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជាផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖«ព្រឹត្តិការណ៍នេះ គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩»។
សម្តេចធិបតី ហ៊ុនម៉ាណែ ក៏បានសរសើរចំពោះការខិតខំរបស់ក្រសួង-ស្ថាប័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀតរបស់កម្ពុជា និងអរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់និងសម្របសម្រួល ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជាមកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៌អាស៊ាន-ចិន លើកទី២០នេះ ប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី